ឈប់បានឈប់ទៅព្រោះ ៦ មុខនេះ ជាមូលហេតុបណ្ដាលឲ្យកើតមុនខ្នង!

283

អាហារ​ពិតជា​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស ប៉ុន្តែ​អាហារ​ខ្លះ​វា​មិន​សំខាន់​ឡើយ ហើយ​បាន​អាច​គួរតែ​ជៀស ព្រោះ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មុន​ខ្នងបាន​ដែរ។ ៦ មុខ​នេះ ជា​អាហារ​ និង​របស់​ដែល​គួរ​ជៀស បើ​មិន​ចង់​មាន​មុន​ខ្នង ខាន​ពាក់​អាវ​វាល​ៗ៖

១.ជៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់៖អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​បែបនេះ ធ្វើឲ្យ​អ្នក​ពិតជា​ពិបាក​ទ្រាំ តែ​វា​នឹង​ធ្វើឲ្យ​កើត​មុន​ច្រើន រួម​ទាំង​មុខ​ ខ្នង ក្បាល និង​ទ្រូង។ ដោយសារ​តែ​​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​មាន​សន្ទស្សន៍ glycemic ខ្ពស់ ធ្វើឲ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម។ ពេល​ញ៉ាំ អាហារ​បែបនេះ រាងកាយ​បង្កើត​ជាតិ​ខ្លាញ់​នៅ​លើ​កោសិកា​ស្បែក ជា​មូលហេតុ​នៃ​ការ​ស្ទះ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រន្ធញើស។

២.ជៀសវាង​គ្រឿង​ស្រវឹង៖រាងកាយ​ត្រូវ​ការ​ការ​បញ្ចេញ​កាកសំណល់​ចេញ​តាម​ទឹកនោម។ ទាំង​ជាតិ​អាល់កុល និង​ទឹក​ត្រូវ​បាន​បណ្ដេញ​ចេញពី​រាងកាយ។ ជា​លទ្ធផល​ស្បែក​ស្ងួត រាងកាយ​នឹង​សម្រប​ខ្លួន​ដោយ​ស្វ័យប្រវត្តិដែល ​គឺបង្កើន​ល្បឿន​ដំណើរ​ការ​ផលិត​ប្រេង​នៃ​ក្រពេញ sebaceous ។ ការ​ផលិត​ប្រេង​នៅ​ក្រោម​ស្បែក​នេះ​ហើយ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ទះ​ជាតិ​ខ្លាញ់។

៣.ជៀសវាង​ការ​ប្រើ​សារធាតុ​ដែល​បណ្ដាល​ឲ្យ​រលាក៖ចៀសវាង​ការ​បង្កើត​រលាក ស្បែក​ដែល​ប្រើ​សារធាតុ​ជំនួយ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​វា​នឹង​ជួយ​ពន្លឿន​ប្រតិកម្ម​អាលែហ្សី និង​មុន​ចាប់ផ្ដើម​ឈ្លាន​ពាន​ដង​ខ្លួន។

៤.កុំ​ប្រើ​សាប៊ូ​ដុស​ខ្លួន​មាន​ក្លិន​ក្រអូប​ពេក៖ជ្រើសរើស​សាប៊ូ​លាង​សម្អាត​ស្បែក ដែល​មាន​ក្លិន​ពី​ធម្មជាតិ ឬ​ជែល​ងូតទឹក​ដែល​មាន​គុណភាព pH ទាប ទើប​ធ្វើឲ្យ​តុល្យភាព​ស្បែក​ប្រសើរ​ឡើង។ តែ​សាប៊ូ​ក្រអូប​ពេក គឺ​មាន​ផ្ទុក​សារធាតុ​ផ្សំ​ដែល​ជា​ជំនួយ​ក្លិន ដែល​មិន​ល្អ​សម្រាប់​ស្បែក។

៥.មិន​គួរ​ទុក​ចោល៖ពេល​មាន​បញ្ហា​មុន​ខ្នង​កើត​ឡើង​ហើយ អ្នក​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ព្យាបាល​ដូច​ការ​ព្យាបាល​មុន​នៅ​លើ​មុខ​ដែរ និង​ប្រើ​ថ្នាំ​មុន​ផ្សេង​ៗ​ទៀត។ រឿង​មួយ​ដែល​គួរ​ធ្វើ គឺ​បន្ទាប់ពី​ងូត​ទឹក​ហើយ​ត្រូវ​ជូត​ដោយ​កន្សែង​ស្ងួត​ស្អាត ព្រោះ​កន្សែង​សើម​ជា​កន្លែង​ប្រមូល​ផ្ដុំ​មេរោគ និង​បាក់តេរី។

៦.ជៀសវាង​ការ​ញេច​មុន៖ការ​ញេច ឬ​ប៉ះ​នឹង​ដៃ​រឹតតែ​ធ្វើឲ្យ​មុន​រាលដាល​ពេញ​ខ្នង​ខ្លាំង​ជាង​មុន ព្រោះ​ពេល​ប៉ះ​នឹង​បែក ហើយ​ទឹក​រំអិល​នៃ​មុន​ប្រាកដ​ជា​ធ្វើឲ្យ​រលាក​កាន់តែ​ច្រើន៕អត្ថបទដោយ៖ អ៊ាង​ សុផល្លែត

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here