ជំងឺប៉េសជ្រូកអាហ្វ្រិក ចំណុចសំខាន់ៗនៃជំងឺ រោគសញ្ញា និងការបង្ការ!

1039

ប្រភេទសត្វដែលទទួលជំងឺប៉េស្តជ្រូក
១.ការចម្លង
វីរុសប៉េស្តជ្រូកអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងទឹករងៃ និងការហៀរមកក្រៅ (ទឹកភ្នែក និងសំបោរ) នៃជ្រូកស្រុកឈឺ ដោយមិនមានកំហាប់ខ្ពស់ក្នុងសារធាតុរាវពីច្រមុះ។ វាអាចនឹងមានភាពខុសគ្នាក្នុងចំណោមពពួកជ្រូក។ ឧទាហរណ៍ កំហាប់វីរុសទាបនៅក្នុងជ្រូកព្រៃពេញវ័យ បើធៀបនឹងជ្រូកស្រុក ហើយជ្រូកព្រៃពេញវ័យអាចនឹងមិនឆ្លងវីរុសដោយការចម្លងផ្ទាល់។ លើជ្រូកស្រុក វីរុសក្នុងខ្យល់អាចរួមចំណែកក្នុងការចម្លងនៅក្នុងអគារ ឬកសិដ្ឋាន ទាំជាភស្តុតាងពេលបច្ចុប្បន្នលើកឡងថា ការចម្លងបែបនេះកើតឡើងនៅក្នុងរយៈចំងាយខ្លីតែប៉ុណ្ណោះ។

Image may contain: text

ដោយសារវីរុសប៉េស្តជ្រូកអាហ្វ្រិកអាចរស់នៅបានយូរក្នុងឈាម និងជាលិកាបន្ទាប់ពីងាប់ ដូច្នេះការចម្លងអាចកើតឡើងមាតាមរយៈការផ្តល់កាកសំណល់ចំណីដែលមានជាលិកាពីសត្វឈឺមិនបានចំអិន។
-ការទទួលទានសាច់ជ្រូកងាប់អាចជាំប្រការសំខាន់ក្នុងការចម្លង
-ការប្រឡូកប្រឡូសបរិស្ថាន្លាំង អាចបង្កការចម្លងប្រសិនជាមានឈាមហូរនៅក្នុងពេលវះកាត់សត្វងាប់ ឬខាំគ្នា ឬជ្រូកមានរាកឈាម

No photo description available.

-រយៈពេលប៉ុណ្ណាដែលជ្រូកអាចបង្កការចម្លងនៅមិនទាន់ដឹងនៅឡើង។ ការរកឃើញមួយចំនួន រកឃើញវីរុសប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងជាលិកាជ្រូកស្រុករហូតដល់ទៅ ៣-៦ខែ ហើយការបញ្ចេញវីរុសមកខាងក្រៅ និងការចម្លងរហូតដល់ ៧០ថ្ងៃ បន្ទាប់ពីការពិសោធន៍ចាក់ចម្លង។ ប៉ុន្តែការសិក្សាខ្លះបង្ហាញថាជ្រូកមិនអាចចម្លងវីរុសច្រើនជាងមួយខែទេ។ បច្ចុប្បន្ន មិនមានភស្តុតាងណាដែលថាវីរុសរស់នៅរយៈពេលយូរក្នុងដំណាក់កាលកំបាំងទេ

Image may contain: one or more people and outdoor

-វីរុសប៉េស្តជ្រូកអាហ្វ្រិក អាចចម្លងតាមរយៈសម្ភារ និងបរិក្ខាដូចជា យានយន្ត ចំណី និងឧបករណ៍
-វីរុសប៉េស្តជ្រូកអាហ្វ្រិកអាចរស់នៅក្នុងលាមកទុកក្រោមសីតុណ្ហភាពក្នុងបន្ទប់បាន ២-៣ថ្ងៃ និងអាចរស់នៅបានដល់ ១១ថ្ងៃ ក្នុងទីងងឹត

No photo description available.-វីរុសប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងទឹកនោម បង្កការចម្លងបានយូរជាងនៅក្នុងលាមក ដោយអាចរស់នៅបាន ៣ថ្ងៃ ក្រោយសីតុណ្ហភាព ៣៧អង្សាសេ និង១៤ថ្ងៃក្រោម ៤អង្សាសេ
-វីរុសប៉េស្តជ្រូកអាហ្វ្រិកអាចរស់នោក្នុងឈាមរក្សាទុកក្នុងទូរទឹកកបានរហូតដល់ ១ឆ្នាំកន្លះ បាន១៥០ថ្ងៃក្នុងសាច់ជាប់ឆ្អឹងរក្សាទុកក្រោមសីតុណ្ហភាព ៤អង្សាសេ ១៤០ថ្ងៃក្នុងភ្លៅប្រឡាក់ស្ងួត និងជាច្រើនឆ្នាំក្នុងភ្ទាំងសាច់បង្កក។


២. ការរំងាប់មេរោគ
-ប្រើថ្នាំរំងាប់មេរោគដែលមានប្រសិទ្ធភាពលើវីរុស ដូចជា សូដ្យូមអ៊ីប៉ូក្លរាយ (sodium hypochlorite) អាស៊ីតស៊ីទ្រីក (citric acid) និងសាមាសធាតុអ៊ីយ៉ូត និងអាម៉ូញ៉ូមក្វាធីណារមួយចំនួនមានប្រសិទ្ធភាពកម្ទេចវីរុសវីរុសប៉េស្តជ្រូកអាហ្វ្រិកលើផ្ទៃរាបស្មើមិនមានរន្ធ។ សាច់ដែលមិនបានកែច្នៃ ត្រូវតែដុតកម្តៅយ៉ាងហោចណាស់ ៣០នាទី ក្រោមសីតុណ្ហភាព ៧០អង្សាសេ។

 

៣. រយៈពេលសម្ងំរោគ
-រយៈពេលសម្ងំរោគនៅចន្លោះពី ៥ ទៅ ២១ថ្ងៃ បន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយជ្រូកឈឺ ប៉ុន្តែអាចតិចជាង ៥ថ្ងៃបន្ទាប់ពីត្រូវដង្កែខាំ

-ជំងឺស្រួចស្រាវអាចកើតមានក្នុងរយៈពេល ៣ ទៅ ៧ថ្ងៃ។

Related image

៤. រោគសញ្ញា
ការងាប់ភ្លាមៗ (ស្រួចស្រាវខ្លាំង) ដោយមានស្លាក់ស្នាមតិចតួច អាចជាសញ្ញាដំបូងនៃការចម្លងនៅក្នុងហ្វូង។ *កំណត់សម្គាល់ជ្រូកករណីស្រួចស្រាវខ្លាំង៖
-គ្រុនក្តៅ មិនស៊ីចំណី នៅស្ងៀម ខ្សោយ និងដេកដួល កន្ទួលក្រហម ពិសេសអាចមើលឃើញបានងាយលើជ្រូកស ជ្រូកខ្លះមានស្បែកជាំផ្ទាំងស្វាយ ពិសេសលើត្រចៀក កន្ទុយ និងជើងផ្នែកខាងក្រោម ឬភ្លៅ

-ជ្រូកអាចរាក ឬទល់លាមក និងឈឺពោះ។ អាការៈរាកអាចមានសំបោរពីដំបូង បន្ទាប់មកមានលាយឈាម
-អាចហូរឈាមក្នុងសរីរាង្គ រួមទាំងការហូរឈាមច្រមុះ និងក្នុងស្បែក


-រោគសញ្ញាផ្លូវដង្ហើម (រួមមានស្ទះដង្ហើម) ហូរទឹកភ្នែក និងសំបោរ និងសញ្ញាសរសៃប្រសាទ
-សត្វផើមតែងរលូតក្នុងករណីខ្លះ ការរលូតកូនអាចជាសញ្ញាដំបូងនៃការផ្ទុះជំងឺ
-ការស្លាប់អាចកើតមានឡើងក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។

Image may contain: one or more people

*កំណត់សម្គាល់ជ្រូកករណីមិនស្រួចស្រាវ៖
-បង្កដោយវីរុសមិនសាហាវ មានលក្ខណៈប្រហាក់ប្រែលនឹងទម្រង់ស្រួចស្រាវ ប៉ុន្តែរោគសញ្ញាមិនសូវធ្ងន់ធ្ងរ
-ការរលូតអាចជាសញ្ញាដំបូង
-ជ្រូកដែលឈឺភាគច្រើនងាប់ក្នុងរយៈពេល ៣ ទៅ ៤សប្តាហ៍។

Image result for ទ្រុងជ្រូក

*កំណត់សម្គាល់ជ្រូកករណីរ៉ាំរ៉ៃ៖
-គ្រុនក្តៅតិចតួចម្តងម្កាល
-បាត់បងចម្ងាញ់ និងស្ញោរ
-ស្គមស្គាំង និងមិនលូតលាស់ចំពោះសត្វខ្លះ

Image may contain: one or more people, people sitting and outdoor-បញ្ហាផ្លូវដង្ហើម និងហើមសន្លាក់
-ក្អក រាករុះ ក្អួតម្តងម្កាល
-ដំបៅ និងក្រហមស្បែក ឬក្រម៉ស្បែក
-សត្វអាចស្លាប់ក្នុងទម្រង់រ៉ាំរ៉ៃ។

Image may contain: one or more people and outdoor

-រោគសញ្ញាលើជ្រូកព្រៃអាចមានលក្ខណៈស្រដៀងនឹងជ្រូកស្រុកដែរ ប៉ុន្តែជ្រូកព្រៃខ្លះអាចមានរោគសញ្ញាគ្រុនក្តៅ ឬមិនមានមុននឹងងាប់។ ជ្រូកព្រៃដែលមានចែធំ និងជ្រូកព្រៃធម្មតាឆ្លងរោគដោយមិនមានសញ្ញា ឬមានក្នុងសណ្ឋានស្រាល។
៥.ស្លាកស្នាមក្រោយពេលស្លាប់

Image may contain: text and food
៦. ការព្យាបាល
-មិនមានកាព្យាបាលសម្រា់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រៅពីផ្តល់ការថែទាំទ្រទ្រង់។
៧. ការទប់ស្កាត់
ក. ការរាយការណ៍ពីជំងឺ
-រាយការពីជំងឺ ពិសេសត្រូវរាយការណ៍ទៅភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចដែលនៅជិតជាបន្ទាន់ ឬទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ 0122 214970

-ត្រូវពង្រឹងការធ្វើអង្កេតតាមដាន និងតាមដានព័ត៌មានពីប្រទេសជិតខាង និងប្រទេសដែលមានផលិតកម្មជ្រូកធំៗ ដើម្បីងាយមានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ធ្វើការវាយតម្លៃ និងចាត់វិធានការណ៍បន្ទាន់។
ខ. ការបង្ការ
-បទពិសោធន៍លប់បំបាត់ការផ្ទុះជំងឺប៉េស្តអាហ្វិ្រកបានជោគជ័យ៖
-ពិឃាតសត្វឈឺ និងសត្វដែលនៅជាមួយសត្វឈឺ កម្ទេចសាកសពដោយសុវត្ថិភាព ធ្វើអនាម័យ រំងាប់មេរោគ ទប់ស្កាត់ចលនាសត្វ និងចត្តាឡីស័ក និងបង្ការការជួបប្រសពជាមួយជ្រូកព្រៃ និងពួកដង្កែដែលផ្ទុកមេរោគ។

Image may contain: one or more people, people standing and outdoor

-ទោះយ៉ាងណា រយៈពេល និងភាពសាំញ៉ាំនៃយុទ្ធនាការលប់បំបាត់ខុសគ្នាជាមួយនឹងលក្ខខណ្ឌ និងតាមមូលដ្ឋាន។
មិនមានវ៉ាក់សាំងទេនាពេលបច្ចុប្បន្ន ដូច្នេះ ការអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានតឹងរឹងនៅកន្លែងចិញ្ចឹមដោយកម្រិតកុំឱ្យមានការធ្វើទស្សនៈនៅកន្លែងចិញ្ចឹមសត្វ។

-សម្រាប់បុគ្គលិកត្រូវផ្លាស់ប្តូរសំលៀកបំពាក់ ស្បែកជើង មុនចូលថ្វើការក្នុងកសិដ្ឋាន និងចៀសវាងដាច់ខាតការប្រើប្រាស់សាច់ជ្រូក ឬផលិតផលដេលមានដើមកំណើតពីជ្រូកសម្រាប់ធ្វើជាចំណីឱ្យជ្រូក។

 

No photo description available.

វីដេអូពីផេច M’s PIG ACMC Cambodia

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ឯកសារយោង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here