ជួយឲ្យមានកម្លាំងភ្លាមៗ បន្សាបការពុលផ្សេងៗ ព្យាបាលឈឺក្រពះ ជួយសម្រកគីឡូ បន្សាបជាតិស្រវឹង បំបាត់ក្អក និងឈឺបំពង់ក ព្យាបាលស្លាកស្នាមលើមុខ និងធ្វើឲ្យមុខទន់ម៉ដ្ឋរលោង

1380

+សូមសាកល្បងធ្វើដូចខាងក្រោនេះ៖
-ម្សៅរមៀតលាយទឹកឃ្មុំ ឬក៏ រមៀត+ទឹកដោះគោ+ក្រូចឆ្មា+ទឹកឃ្មុំ៖
*ព្យាបាលបញ្ហាមុខមុន ស្នាមអុចខ្មៅ បញ្ហាខ្មៅក្រោមត្របកភ្នែក បំបាត់ស្នាមចាស់ជ្រោវជ្រួញ
*គ្រាន់តែលាយហើយលាបលើមុខទុកឲ្យស្ងួតទៅ២៥៣០នាទីរួចលាងមុខចេញមានអារម្មណ៌ថាមុខទន់ម៉ដ្ឋរលោងហើយព្យាបាលស្លាកស្នាមដែលមានលើមុខបន្តិចម្តងៗ

ធ្វើបែបនេះ៣-៤ដងក្នុង១អាទិត្យមិនចាំបាច់ចំនាយលុយច្រើនគ្រាន់តែព្យាយាមធ្វើបែបនេះនឹងទទួលបានលទ្ធផលភ្លាមៗ។
-នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយស្លាព្រា ទឹកក្រូចឆ្មារកន្លះស្លាព្រា ក្នុងទឹកក្តៅមួយកែវ ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ជួយសំរួលឲ្យយើងមានកម្លាំងល្អភ្លាមៗ។


-វិធីខាងលើអាចកាត់បន្ថយ ការប្រឈមនឹងជំងឺក្រពះពោះវៀនដូចជា រលាកក្រពះពោះវៀន រលាកក្រពះ និងរាករូស។
-អាចយកលាយជាមួយប្រទាលកន្ទុយក្រពើ ពិសាដើម្បីព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធិភាព។
-យកទឹកឃ្មុំសុទ្ធ២ស្លាបព្រាបាយទៅលាយទឹកក្តៅឧណ្ហៗហូបមុនអាហារពេលព្រឹក២០នាទីអាចជួយសំរកគីឡូបានឆាប់រហ័ស។


-បំបាត់អាការៈពុលអាហារផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
-ទឹកខ្ញី លាយទឹកឃ្មុំ ក្រូចឆ្មាបំបាត់ក្អកនិងឈឺបំពង់ក។
-ទឹកឃ្មុំ២ស្លាបព្រាបាយលាយជាមួយនឹងទឹកក្តៅឧណ្
ហ១កែវជួយបន្សាបជាតិស្រវឹង។


-យកទៅត្រាំក្រូចឆ្មាចិតចំនិតៗស្តើងៗ១គីឡូ និងទឹកឃ្មុំលីត្រទុកញ៉ាំពេលព្រឹកពេលនៅពោះទទេ អាចឲ្យស្រកគីឡូយ៉ាងឆាប់រហស័ ហើយថែមទាំងព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធភាពទៀតផង!!

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here