ជីអង្កាម ជួយការពារ និងជួយសម្រាលពីជម្ងឺគ្រួសក្នុងប្រមាត់

145

គ្រួសក្នុងប្រមាត់ជាការផ្តុំឡើងដោយកូឡេសស្តេរ៉ូល និងជាតិអាស៊ីដទឹកប្រមាត់។
* ការបរិភោគជីអង្កាមជាប្រចាំ និងធ្វើជាភេសជ្ជៈផ្សេងវានឹងជួយការពារ និងជួយសម្រាលពីជម្ងឺគ្រួសក្នុងប្រមាត់។មិនត្រឹមតែប៉ុណ្ណោះ ជីអង្កាម មានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
– ជួយសម្រួលការហើមពោះ និងការឈឺចាប់ក្នុងក្រពះ ពោះវៀន
– ជួយបំបាត់ការឈឺធ្មេញ ក្អួតចង្អោរ ជំនួយដល់ក្រពះ កាត់បន្ថយការឈឺចាប់ពេលមានរដូវ និងប្រើជាគ្រឿងប៉ូវកម្លាំងជាដើម។+វិធីធ្វើទឹកជីអង្កាម
+គ្រឿងផ្សំ
-ស្លឹកជីអង្កាមស្រស់មួយក្ដាប់ដៃ-ទឹកក្រូចឆ្មារ ១/៣ពែង-ទឹកធម្មតា ១ លីត្រ-ទឹកឃ្មុំសរីរាង្គ ដើម្បីបន្ថែមរសជាតិ+វិធីធ្វើ
-ដាក់ទឹកក្នុងឆ្នាំ រួចយកទៅដាំឲ្យពុះ
– បន្ទាប់មកយកស្លឹកជីអង្កាមមកបង់ដាក់ចូល ដាំទុកចោលប្រមាណ ៥នាទីទៀត-លើកឆ្នាំងចេញពីចង្ក្រាន ទុកចោលឲ្យត្រជាក់រយៈពេល ១០នាទី
-បន្ថែមទឹកក្រូចឆ្មារចូលជាការស្រេច-អ្នកអាចបន្ថែមទឹកឃ្មុំមួយចំនួនចូល ដើម្បីទទួលបានរសជាតិកាន់តែប្រសើរ+វិធីប្រើ
-បរិភោគទឹកថ្នាំនេះជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលពេញមួយសប្តាហ៍ បន្ទាប់មកផ្អាកហើយធ្វើម្តងទៀតនៅពេលណាដែលអ្នកគិតថាវាចាំបាច់៕**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here