ជីអង្កាមមានអត្ថប្រយោជន៍ព្យាបាលមហារីក?

1314

សារជាតិ​មួយ​ចម្រាញ់​ពី​ស្លឹក​ជីរអង្កាម​អាច​ព្យាបាល​មហារីក​ដោយ​វិធី​បំផ្លាញ​សសៃឈាម​ចិញ្ចឹម​ដុំ​គី​ស​។ ​តាម​ក្រុម​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ Salford (​អង់គ្លេស​)​។ ​ប្រធាន​ក្រុម​ស្រាវជ្រាវ Alan McGown​ឲ្យដឹងថា យុទ្ធសាស្ត្រ​វាយលុក​របស់​សារជាតិ​ចម្រាញ់​នេះ​គឺ​បំបាត់​ប្រសិទ្ធភាព​សសៃឈាម​ផ្គត់ផ្គង់​អុកស៊ីហ្សែន និង​សារជាតិ​បំប៉ន​ឲ្យ​ដុំ​គីស។  ដុំ​គី​សត្រូវ​បង្អត់​ឃ្លាន​នឹង​មិន​អាច​រីកចម្រើន និង​សន្សឹមៗ​ត្រូវកំទេច​។​

លោក McGown​សង្កត់ធ្ងន់​ថា ឧត្តមភាព​របស់​សារជាតិ​ចម្រាញ់​ពី​ជីរអង្កាម​ប្រៀប​នឹង​វិធី​ព្យាបាល​ប្រពៃណី​គឺ​លទ្ធភាព​ស្គាល់​គោលដៅ​វាយប្រហារ​-​មានតែ​សរសៃឈាម​ចិញ្ចឹម​កោសិកា​មហារីក​ទើប​ស្ថិតក្នុង​ក្រសែភ្នែក​របស់​សារជាតិ​នេះ។ សរសៃឈាម​របស់​ជាលិកា​ល្អៗ​ហាក់ដូចជា​មិន​គ្រោះថ្នាក់។​ លោក​និយាយថា សារជាតិ​ចម្រាញ់​នេះ​នឹង​ជា​សមាសធាតុ​សំខាន់​របស់​ថ្នាំ “​ឈ្លាសវៃ​” កំទេច​កោសិកា​មហារីក​ដោយ​មិន​ឥទ្ធិពល​ដល់​ជាលិកា​ល្អ។

ប្រសិន​ជោគជ័យ​នេះ​នឹង​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ថ្លៃថ្លា​ក្នុង​ការព្យាបាល​ជំងឺមហារីក​នៅ​ទាំង​មនុស្ស​និង​កូនក្មេង​។​ ​ប៉ុន្តែ​លោក McGown​ឲ្យដឹងថា “​នៅ​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​មុន​ពេល​វិធី​ព្យាបាល​ឈ្លាស​វៃ​​នេះ​ត្រូវបាន​អនុវត្ត​លើ​សរីរាង្គ​អ្នកជំងឺ​”​។​ បច្ចុប្បន្ន​លក្ខណៈ​ប្រសិទ្ធភាព​របស់​សារជាតិ​ចម្រាញ់​ជីរអង្កាម​ត្រូវបាន​អះអាង​លើ​កោសិកា​មហារីក​សួត និង​សុដន់​ក្នុង​បន្ទប់ពិសោធន៍​”៕

ប្រភព៖ វាយោ

អានអត្ថបទបន្ថែម៖ជីអង្កាម ជួយប្រព័ន្ធរំលាយអាហារ​ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
» ជីអង្កាម ជួយប្រព័ន្ធរំលាយអាហារ​  ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!

* វិធីប្រើជីអង្កាម៖

– យកស្លឹកវាប្រមាណ១០សន្លឹក មកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ១កែវ (មិនខ្លាំងពេកទេកុំឲ្យវារលួយ) ទុកឲ្យយូរប្រហែល ១០នាទី ដើម្បីឲ្យជីអង្កាមចេញរសជាតិ

– រួចយើង អាចយកវាមកទទួលទាន ជាភេសជ្ជៈ ឫយើងលាយជាមួយនឹងម្ហូបអាហារជារៀងរាល់ថ្ងៃ

– យើងអាចហាលវាឲ្យក្រៀមធ្វើជាតែដើម្បីឆុងពិសា

–  គេអាចចំរ៉ាញ់ជាប្រេងហើយគេលាយជាមួយនឹងចំណីអាហារ។

ជីអង្កាមនេះ វាជាថ្នាំកំចាត់បាក់តេរី ហើយនិងកំចាត់វីរុសផ្សេងៗ និងអាចធ្វើឲ្យយើង លាងសំអាត ដំបៅមុខរបួស បានជំនួសថ្នាំ ហើយជួយសំរួលដល់ការរំលាយអាហារ ដ៍មានប្រសិទ្ធភាព នៅក្រោយពេលដែលយើងហល់អាហារ និងជាពិសេស ទៅទៀតនោះ គឺជា ប្រភេទរុក្ខជាតិដែលធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ និងជួយឲ្យយើងបានគេងលក់ស្រួល ប្រឆាំងចំពោះរោគស្រ្តេស និងរោគឈឺក្បាល។

 

ប្រែសំរួលដោយ៖ គឹម អាម៉េនដា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here