ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី ជួយព្យាបាលជំងឺគ្រុនក្តៅ និងផ្តាសាយយ៉ាងមានប្រសិទ្ធភាព…!!

203

++ព្យាបាលជំងឺគ្រុនក្តៅ/ផ្តាសាយ៖«ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី» ជាឈ្មោះរុក្ខជាតិមួយប្រភេទដែលប្រជាជនខ្មែរនិយមហៅ តែក៏ត្រូវបានគេដាក់ឈ្មោះផ្សេងៗគ្នាតាមប្រទេសនីមួយៗដែរ។

ពេលដែលបានឃើញរូបរាង អ្នកណាៗក៏ស្គាល់ដែរ ព្រោះស្លឹករបស់វាមានដុះរោមតិចៗ សន្លឹកក្រាស់ ថែមទាំងមានក្លិនឈ្ងុយ(ក្រពុល)ថែមទៀតផង។មានផ្ទះជាច្រើន ជាពិសេសស្រុកស្រែចម្ការនិយមដាំវាជារុក្ខជាតិលម្អផ្ទះ តែការពិតទៅរុក្ខជាតិមួយនេះ ត្រូវបានគេរកឃើញថា មានគុណប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាព និងសម្រស់ ថែមទាំងអាចយកមកធ្វើជាតែរក្សាសុខភាពបានច្រើនយ៉ាងផងដែរ។

+ស្លឹកជីរត្រចៀកជ្រូកមានផ្ទុកនូវសារធាតុខូលីន(Choline)ដែលអាចជួយធ្វើឱ្យរាងកាយរបស់អ្នកបែកញើស និងត្រជាក់សាច់។អ្វីដែលសំខាន់នោះ គឺវាមានលទ្ធភាពព្យាបាលជំងឺ គ្រុនក្តៅ ជំងឺផ្តាសាយ និងគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកអាចប្រើប្រាស់ស្លឹករបស់វា ធ្វើជាទឹកតែទទួលទាន ដែលមិនត្រឹមតែជួយព្យាបាលជំងឺគ្រុននិងផ្តាសាយប៉ុណ្ណោះទេតែថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ទល់នឹងជំងឺ និងមេរោគបាក់តេរីផ្សេងៗផងដែរ។

++ជួយដល់សុខភាពស្ត្រី៖ស្លឹកជីរត្រចៀកជ្រូក អាចមានលទ្ធភាពបំបាត់ការឈឺចុកចាប់សម្រាប់ស្ត្រីពេលមករដូវ ដួចជាឈឺក្បាល ចុកពោះ និងឈឺឆ្អឹងឆ្អែងជាដើម ថែមទាំងជួយបន្ថយការឈឺចាប់ត្រង់ទ្វារមាសពេលសម្រាលកូនរួចផងដែរ។ លើសពីនេះ សម្រាប់ស្ត្រីដែលនៅបណ្តាប្រទេសដទៃ តែងតែប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូកមួយនេះ ដើម្បីជួយបង្កើនបរិមាណទឹកដោះសម្រាប់បំបៅកូនទៀតផង។

+វិធីប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូក៖នៅតាមបណ្តាប្រទេសដទៃគេតែងតែប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូកសម្រាប់មុខម្ហូប ចម្រាញ់ជាប្រេង និងវិធីប្រើប្រាស់ជាច្រើនផ្សេងទៀត។តែដើម្បីមានភាពងាយស្រួល ការយកស្លឹកជីរត្រចៀកជ្រូកធ្វើជាតែកែសុខភាពក៏មានប្រយោជន៍ដូចគ្នាដែរ។

++វិធីធ្វើតែស្លឹកជីរត្រចៀកជ្រូក៖-ជាដំបូងគ្រាន់តែយកស្លឹកជីរត្រចៀកជ្រូក ប្រមាណជា ១២សន្លឹក ទៅដាំជាមួយនឹងទឹក ១លីត្រកន្លះឱ្យពុះ រួចរំងាស់ដោយប្រើភ្លើងតិចៗ រហូតវាហួតសល់ទឹក ១លីត្រចាំបិទភ្លើងជាការស្រេច (អាចប្រើពេលរំងាស់ប្រមាណជា ៥០នាទី)។

-បន្ទាប់មក អាចប្រើប្រដាប់ត្រង ត្រងយកកាកចេញ យកតែទឹកសម្រាប់ប្រើប្រាស់ជាការស្រេច។

-អ្នកក៏អាចដាក់ ទឹកឃ្មុំបន្ថែមតាមបរិមាណសមរម្យ សម្រាប់បង្កើនរសជាតិ ហើយទទួលទានទាំងនេះក្តៅឧណ្ហៗក៏បាន និងទុកឱ្យត្រជាក់ក៏បាន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here