ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម

6185

សូមជួយចែករំលែកបន្តជាចំណេះដឹង!

ជួយព្យាបាលគ្រួសក្នុងតម្រងនោម

-កិនស្លឹកម្រះព្រៅមួយក្ដាប់

-លាយជាមួយទឹកឃ្មុំមួយពែង

-ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។


ក្អក និងឈឺបំពងក
-ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។

ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់

-យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាងងាយ។



សត្វល្អិតទិច ឬខាំ

-បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ

-ហូបជាមួយទឹកកន្លះកែវ

-ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ

-គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។



ធ្វើអោយសំរាលកូនស្រួល

-គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល

ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល

ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ  ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
**ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here