ឆ្អឹងមាន់ខ្មៅ ជួយព្យាបាលឆ្អឹងមនុស្ស ដូចជាឆ្អឹងបាក់ សន្លាក់ឆ្អឹង រលាកសន្លាក់ កើតលឿង សំរួលចលនាឈាមរត់ បូស ពិស

1141

ថ្លោះគ្រេចពិតជាពូកែមែន ខ្ញុំធ្លាប់យកមកបុកឱ្យម៉ដ្ឋ ហើយយកមកលីងឱ្យក្តៅ រួចចាក់ស្រាសចូល ខ្ចប់នឹងក្រណាត់រុំកន្លែងថ្លោះ ឬគ្រេចនឹងនៅពេលត្រជាក់ យកមកលីងចាក់ស្រាស រុំទៀតទៅ ដដែលទៀតទៅ។ គេច្រើនរុំពេលព្រឹក។ ស្រុកខ្ញុំគេហៅដើម កណ្តៀរខ្មូត។

Image may contain: one or more people and text

ប្រភព៖ ម្ចាស់គណនីហ្វេកប៊ុក ហ៊ួយ ហ៊ួយ

ឈ្មោះរុក្ខជាតិ ៖ ឆ្អឹងមាន់ខ្មៅ។ លក្ខណៈរុក្ខជាតិ ៖ ជាគុម្ពព្រឹក្សតូច មានកំពស់ពី ១-១.៥ម។ ដើមរឹងពណ៌ស្វាយក្រម៉ៅ មានថ្នាំង(ដើមខ្ចី)។ ស្លឹក ៖ ស្លឹកទោលដុះទល់ទងរាងផ្លែលំពែងទ្រវែង មានពណ៌បៃតងចាស់ ទ្រនុងមេពណ៌ស្វាយ។
ស្លឹកមានប្រវែង ៦-១២ស.ម ទទឹង ១-២ស.ម។

ផ្កា ៖ កញ្ចុំផ្កាចេញនៅខាងចុងមែកឬប្រគាបស្លឹក ផ្កាពណ៌សលាយស៊ីជំពូ ឬក៏បន្តបន្ទាប់គ្នា។

ផ្លែ ៖ ជាកួរមានប្រវែងពី ១-២ស.ម មានគ្រាប់៤។ កន្លែងដាំដុះ ៖ គេនិយមខ្ចីសម្រាប់លំអ បន្តពូជដោយគ្រាប់ និងមែកខ្ចី។
សមាសធាតុគីមី ៖ ស្លឹកនិងមែកខ្ចីមានជាតិល្វីង Alcaloide(Justicine) ជាអបិល sels de potassium
និងមានជាតិប្រេង។ ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។

កបនឹងជម្ងឺ៖ បុកបំពោកសម្រាប់ហើម ឆ្អឹងបាក់ សន្លាក់ឆ្អឹង គ្រេចថ្លោះ សំលាប់សត្វល្អិត។
ស្ងោរផឹកសម្រាប់រលាកសន្លាក់ កើតលឿង សំរួលចលនាឈាមរត់ បូស ពឹស។
កំរិតប្រើ៖ 6g – 12g ស្ងោរផឹក ឆុង ឬ ត្រាំស្រា (សំរាប់មួយថ្ងៃ)។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here