វិធីធ្វើឆ្អឹងជំនីឆាគ្រឿង ឆ្ងាញ់ៗ!

126

គ្រឿងផ្សំ៖ ឆ្អឹងជំនី កន្លះគីឡូ កាប់ដុំៗ, គ្រឿងបុក ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ម្ទេស និងអំបិលបន្តិច បុកចូលគ្នា), ស្លឹកក្រូចសើច ៤-៥សន្លឹក, ម្ទេស ២-៣គ្រាប់, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១​.ដាក់ឆ្អឹងជំនីចូលខ្ទះ ដាក់ទឹកល្មមចូល រម្ងាស់សាច់ឲ្យឆ្អិន រួចដាក់គ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ

២.ដាក់ស្ករ ទឹកត្រីចូល ឆាច្របល់ឲ្យសព្វ រួចភ្លក្សមើលល្មមតាមចំណង់ចំណូលចិត្ត ហើយបេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here