ឆ្ងល់មែនទេ! ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល?

262

អ្នកតែងតែអស់កម្លាំងរហូតមែនទេ អ្នកប្រាកដជាជួបបញ្ហាច្រើនជាក់ជាមិនខាននៅក្នុងជីវិតរស់នៅ ហើយសំណួរមួយដែលអ្នកតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលបែបនេះ? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីហេតុផលមួយចំនួន ដែលបណ្ដាលឲ្យអ្នកអស់កម្លាំងគ្រប់ពេល។

 

១. ការហាត់ប្រាណ

ទោះបីជាការហាត់ប្រាណមិនមែនជាទម្លាប់មួយដែលអ្នកចូលចិត្តក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមិនហាត់ប្រាណ វានឹងធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ និងមិនធន់ទៅនឹងបរិយាកាសខាងក្រៅ ហើយនេះគឺជាកត្តាមួយដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងដោយមិនដឹងពីហេតុផលគ្រប់ពេលបែបនេះ។

 

២. ការទទួលទានដំណេកមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ជាកត្តាដ៏ចម្បងមួយ ដែលធ្វើឲ្យរាងកាយរបស់ខ្លួនខ្សត់ខ្សោយជាងមុន ដូច្នេះអ្នកគួរតែព្យាយាមស្វែងរកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ជាជាងចំណាយពេលទៅលើទូរស័ព្ទដៃរបស់អ្នក ព្រោះថាពន្លឺដែលចេញពីទូរស័ព្ទដៃរបស់អ្នកអាចរំខានការគេងរបស់អ្នក និងធ្វើឲ្យអ្នកគេងមិនស្ងប់ ហើយវាក៏ជាកត្តាធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ផងដែរ។

 

៣. ការទទួលទានកាហ្វេជ្រុល

ការញៀននឹងកាហ្វេឬទទួលទានការហ្វេជ្រុលពេក ជាមូលហេតុមួយដែលធ្វើឱ្យថាមពលរាងកាយរបស់អ្នកចុះខ្សោយ ត្បិតតែកាហ្វេជាភេសជ្ជៈមួយដែលមនុស្សទូទៅជឿថាអាចជំនួយកម្លាំង និងធ្វើឲ្យយើងស្វាងពីការងងុយគេងក៏ដោយ តែផ្ទុយទៅវិញបើអ្នកមានទម្លាប់ញៀនជាមួយនឹងកាហ្វេ វានឹងធ្វើឲ្យថាមពលដែលមាននៅក្នុងខ្លួនរបស់អ្នកចុះខ្សោយទៅ។

 

៤. អ្នកទទួលទានទឹកមិនគ្រប់គ្រាន់

ការទទួលទានទឹកបានគ្រប់គ្រាន់ និងទៀងទាត់ ក៏ជួយសម្រួលយ៉ាងច្រើនទៅដល់សរីរាង្គ ដែលដំណើរការនៅក្នុងខ្លួនប្រាណរបស់អ្នកផងដែរ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here