គ្រាន់តែច្នៃដូងចេញ​ជា​រូង​រាង​ឃ្លោក លក់បាន​១​ផ្លែ​ពី ១០ ទៅ ១២ ដុល្លារ

1141

កសិករ​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម បាន​រកឃើញ​វិធី​មួយ ដើម្បី​ផលិត​ដូង​ពិសេស សម្រាប់​សែន «​ជីដូន​ជីតា​» របស់គាត់
នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី ។ គំនិត​របស់គាត់​នេះ គឺ​ត្រូវ​ផលិត​ដូង​ឲ្យ​ចេញ​រូបរាង​ផ្លែ​ឃ្លោក ដោយ​ពុំ​ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​យក​កង​ដែក​រឹប ដើម្បី​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​ប៉ុណ្ណោះ ។

No photo description available.

Image may contain: plant, outdoor and natureNo photo description available.No photo description available.Image may contain: one or more people and foodImage may contain: plant, outdoor and foodImage may contain: 1 person, smiling, outdoor

កសិករ​ដ៏​មានគំនិត​ច្នៃប្រឌិត​រូបនេះ បាន​ចែករំលែក​ថា ការព្យាយាម​ដំបូង​របស់គាត់​ពុំ​ទទួលបាន​ជោគជ័យ​នោះទេ ។ ប៉ុន្តែ គាត់​ពុំបាន​បោះបង់ចោល​គំនិត​នេះ​នោះទេ បន្ទាប់ពី​ចំណាយ​ផ្លែ​ដូង​សាកល្បង​អស់ពីរ​បី​ធ្លាយ ។ តាមរយៈ​ការ​អំណត់​ព្យាយាម​ជំនះ ចុងក្រោយ គាត់​អាច​ផលិត​ផ្លែ​ដូង​ចេញ​ជា​រូបរាង​ផ្លែ​ឃ្លោក​តែម្តង ប៉ុន្តែ សាច់ និង​ទឹក​របស់​វា ពុំ​រលួយ​នោះទេ ។

Image may contain: outdoorImage may contain: plant, tree and outdoorImage may contain: 1 person, outdoor

​ការខិតខំ​ប្រឹង ជាមួយ​គំនិត​ថ្មី​នេះ បានធ្វើ​ឲ្យ​កសិករ​រូបនេះ​កើប​លុយ​យ៉ាង​ក្រាស់​ក្រាល​តែម្តង​ក្នុង​១​ឆ្នាំៗ ។ ព្រោះ​ដូង​១​ផ្កែ គាត់​អាច​លក់បាន​ចាប់ពី 10$ ទៅ 12$ ឯណោះ ៕​

Image may contain: 1 person, plant, hat, tree, outdoor and natureImage may contain: one or more people and foodImage may contain: plant, outdoor and food

ប្រភព៖ VTC NEWS

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here