ចំណុចសំខាន់ដើម្បីអោយផលិតកម្មស៊ុតទទួលបានជោគជ័យ

519

ចំណុចសំខាន់ដើម្បីអោយផលិតកម្មស៊ុតទទួលបានជោគជ័យ! សូមអនុវត្ថទាំងអស់គ្នាដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ៖
-ស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម និងថវិកា
-ទិញពូជមាន់កាត់ដែលផ្តល់ពងច្រើន ហើយជំនួសហ្វូងមាន់ដែលបន្ទាប់ពីផ្តល់ពងបាន ១ រឺ ២ឆ្នាំ
-សាងសង់ទ្រុងអោយបានល្អ នៅកន្លែងដែលស្ងួតល្អ ដោយមានកំរាលអង្កាម មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់


-ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ ដើម្បីជៀសវាងកំរាលសើម រឺការដាក់មានច្រើនពេក
-ផ្តល់ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងកាត់បន្ថយការស្ត្រេស
-ផ្តល់ទ្រនំប្រវែង ១ម៉ែត្រ និងសំបុកមួយសំរាប់មាន់ពងចំនួន ៥ក្បាល
-ផ្ងល់នូវអាហារដែលមានតុល្យភាពល្អ កំរិតប្រូតេអ៊ីនខ្ពស់ របបអាហារជាមូលដ្ឋានដោយមានវីតាមីន (Vitamin) / សារធាតុរ៉ែប្រេម៉ិច (mineral premix) និងបន្ថែមសំបកខ្យង ខ្ចៅ ដែលកិនស្រេចសំរាប់មាន់ពងទាំងនោះ


-ផ្តល់ចំណីអាហារដលល់មេមាន់ជិតពង និងមាន់កំពុងពងអោយបានច្រើនតាមដែលវាអាចស៊ីបាន ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណីដោយចងព្យួរ តម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់
-ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា
-ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ
-ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់


-ត្រូវដាក់សត្វដែលមានអាយុផ្សេងៗគ្នាអោយនៅដាច់ដោយឡែកពីគ្នា ជំនួសហ្វូងសត្វចាស់ចោលដោយដាក់ហ្វូងសត្វថ្មីចូល និងមិនត្រូវនាំមាន់ផ្សេងពីខាងក្រៅចូលមកក្នុងទ្រុងឡើយ
-អង្កេតតាមដានសុខភាព និងចរិកលក្ខៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់
-ថ្លឹង និងកត់ត្រាទំងន់សត្វ ការប្រើប្រាស់ចំណីអាហារ ដើម្បីការលូតលាស់របស់វាជារៀងរាល់ខែ គណនាកំណើនទំងន់សត្វ និង ចំណីអាហារដែលប្រើប្រាស់
-ថ្លឹងវាស់វែង និងកត់ត្រាអំពីផលិតកម្មពងជារៀងរាល់ថ្ងៃនិង ការប្រើប្រាស់ចំណីអាហារប្រចាំខែ


-ប្រមូលពងមួយថ្ងៃ ២ដង, ផ្ទុកនៅកន្លែងត្រជាក់ និងលក់ស៊ុតទៅទីផ្សារជារៀងរាលល់ថ្ងៃ
-យកកំរាលអង្កាមចេញនៅចុងបញ្ចប់នៃការចិញ្ចឹមហ្វូងមាន់នីមួយៗ, សំអាតទ្រុង និងជំនួសកំរាលថ្មីចូល
-ប្រើប្រាស់ រឺលក់កំរាលអង្កាម ដើម្បីធ្វើជាជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (compost) រឺជីវឧស្ម័ន (biogas)


-គណនាប្រាក់ចំណេញ ដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់
-ប្រើប្រាស់ប្រាក់ចំណេញ ២០ភាគរយ (២០%) ក្នុងឆ្នាំនីមួយៗ ដើម្បីកែលំអរ រឺពង្រីកការចិញ្ចឹម។

ចុចអាន៖ វិធីផលិតចំណីមាន់ទា ជ្រូកដោយខ្លួនឯង បានលទ្ធផលល្អ និងកាត់បន្ថយចំណាយមួយចំណែកលើចំណីទិញពីរោងចក្រ 

ចុចអាន ៖ វិធីធ្វើភេសជ្ជៈផ្តល់ឱ្យមាន់ធន់នឹងជំងឺ ធ្ងន់ និងធំលូតលាស់លឿន

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here