ចំណាយពេលត្រឹម ៥ នាទីប៉ុណ្ណោះ ដូចលេបឱសថពីឋានសួគ៌ ជួយអ្នកកើតស្ត្រេសរ៉ាំរ៉ៃ កាត់បន្ថយភាពធុញថប់ បន្ធូរបន្ថយអារម្មណ៍តានតឹង! ពូកែណាស់! មានប្រសិទ្ធភាពពិសេស!

504

រៀងរាល់ថ្ងៃ មនុស្សតែងជួបបញ្ហាស្ត្រេសដោយសារកាតព្វកិច្ចជាច្រើននៅក្នុងជីវិត។ ប៉ុន្តែយើងអាចដោះស្រាយបញ្ហាស្ត្រេសនេះបាន តាមវិធីមិននឹកស្មានដល់ខាងក្រោមនេះ៖

No photo description available.

ព្យាបាល៖ ស្ត្រេសរ៉ាំរ៉ៃ កាត់បន្ថយភាពធុញថប់ បន្ធូរបន្ថយអារម្មណ៍តានតឹង

No photo description available.

Image may contain: one or more people and eyeglasses

រុក្ខជាតិ៖ ស្លឹកក្រវាញ។
អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរកឃើញប្រេងធម្មជាតិមានប្រយោជន៍ជាច្រើននៅក្នុងស្លឹកក្រវាញ ដែលជួយបន្ធូរបន្ថយអារម្មណ៍តានតឹង។ អ្នកដែលកើតស្ត្រេសរ៉ាំរ៉ៃ គឺត្រូវជាមួយនឹងក្លិនស្លឹកក្រវាញនេះតែម្តង។

Image may contain: plant, tree, outdoor and natureImage may contain: plant, tree, outdoor, nature and waterImage may contain: 1 person, smiling, plantImage may contain: plant, tree, outdoor and nature

វិធីធ្វើ និងប្រើប្រាស់៖ យកស្លឹកក្រវាញស្រស់ ឬក្រៀមមកដុតដាក់ក្នុងក្រឡ ឬកន្លែងមានសុវត្ថិភាពក្នុងបន្ទប់របស់អ្នក។
ទុកចោល ១០ នាទី អ្នកនឹងមានអារម្មណ៍ថាបរិយាកាសជុំវិញបន្ទប់ឬផ្ទះទាំងមូលនឹងផ្លាស់ប្តូរ។ ក្លិនក្រវាញនឹងជួយឱ្យរាងកាយ និងចិត្តរបស់អ្នកត្រជាក់ និងមានកម្លាំងកំហែងប្រៀបបីដូចទើបលេបឱសថពីឋានសួគ៌។

Image may contain: plant, nature and outdoorImage may contain: plant, nature and outdoorImage may contain: plant, outdoor and nature

អត្ថបទទាក់ទងបន្ថែម៖ អត្ថប្រយោជន៍របស់ដើមក្រវាញដែលលោកអ្នកមិនដែលដឹងពីមុនមក!
ក្រវាញ ជាប្រភេទតិណជាតិមានកម្ពស់ពី ២ ទៅ ៣ម៉ែត្រ ដុះបែកគុម្ព ដើមមូលត្រង់ រស់បានយូរឆ្នាំ ហើយ ជាប្រភេទរុក្ខជាតិដុះដោយធម្មជាតិតំបន់ភ្នំក្រវាញ។ គ្រាប់​វា​មាន​ក្លិន​ដូច​ទេ​ពិ​រូ ឬ​ដូច​ម្រេច។

*ផ្នែកប្រើប្រាស់៖ ផ្កា ផ្លែ

*ការព្យាបាល៖

-ស្លឹក៖ ដើរខ្យល់ កាត់ស្លេស្ម៍ ព្យាបាលស្ពឹកស្រពន់ ហើមអញ្ចាញធ្មេញ បង្កើនកំដៅ។

-ផ្កា៖ ព្យាបាលឈឺភ្នែក ស្រវាំងភ្នែក

-ផ្លែ៖ កាត់ស្លេស្ម៍ ដើរខ្យល់ ទំលាក់ឈាមអាក្រក់ ព្យាបាលចុកសៀត ច្រាលខ្យល់ អាហារមិនរលាយ ជំនួយធាតុក្តៅ។

-មើម និងដើមខ្ចីៗ៖ ទំលាក់ព្រូនក្នុងសាច់ឱ្យចេញតាមស្បែក។

*កំរិតប្រើ៖

-ផ្លែប្រើពី ៣-៦ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ

-ផ្កា ស្លឹក មើម ប្រើពី ៨-១៥ក្រាម។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

ប្រជាជន​នៅតាម​ទីជនបទ ឬ​ព្រៃភ្នំ​យក​ ស្លឹកខ្ចីៗ​មក​ធ្វើជា​បន្លែ​សម្រាប់​ស្ល​បរិភោគ  ឆាជាមួយសាច់ ស្ងោរជ្រក់ អន្លក់ផ្ទាប់ជាមួយប្រហុក ផ្អក ម៉ាំជាដើម និងអាចធ្វើជាគ្រឿងទេសផ្សំក្នុងម្ហូបអាហារថែមទៀតផង ឬប្រើសម្រាប់បន្ថែមរសជាតិក្នុងទឹកស៊ុបឱ្យមានរស់ជាតិហិរឆ្ងាញ់ពិសា។ ចំណែកគ្រាប់ ស្លឹក និងដើមរបស់ក្រវាញអាចយកទៅឆុងទឹកផឹក ហើយគេ​យកមើម​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​។ ​ ចិន គេ​ប្រើ​គ្រាប់​ក្រវាញ ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​គ្រប់មុខ​នៃ​ជំងឺ​ពោះវៀន​។ នៅ​ទ្វីបអឺរ៉ុប គេ​យក​គ្រាប់​ក្រវាញ​ធ្វើ​ថ្នាំ​ក្រពះ ខ្យល់​ក្នុង​ពោះ និង​ថ្នាំ​លើក​កម្លាំង​។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here