ចេះតែបែកញើសដៃ ជើង? មែនទេ

437

​តើ​ដៃ​របស់​អ្នក​ឧស្សាហ៍​បែកញើស​ទេ​? លក្ខណៈ​បែបនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Hyperhidrosis​។ Hyperhidrosis ជារឿយៗ​ធ្វើឱ្យ​អ្នក​រង​ភាពអាម៉ាស់ ជាពិសេស​ពេល​ស្ថិត​ក្នុងចំណោម​មនុស្សម្នា​ក្នុងសង្គម​។ ហើយ​ការ​បែកញើស​បែបនេះ​អាចមាន​នៅលើ​ជើង និង​ដៃ​។ គេ​មាន​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល​ច្រើន​ដូចជា​តាមរយៈ​ទៅ​មន្ទីរពេទ្យ និង​មួយទៀត​តាមរយៈ​រូបមន្ត​ធម្មជាតិ​ដូចខាងក្រោម​នេះ​។​

​    ​១. ម្សៅ​មេនំ​បុ័ង ៖ ទឹក​មួយ​ឆ្នាំង​ធំ និង​ម្សៅ​មេនំ​បុ័ង ២ កែវ​។ ត្រាំ​ដៃជើង​រយៈពេល ៣០ នាទី​រៀងរាល់ថ្ងៃ​។​

​    ​២. ទឹក​ប៉េងប៉ោះ ៖ ទឹក​ប៉េង​បោះ​ស្រស់ ២ កែវ​ដាក់​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ចានដែក​ល្មម​។ ត្រាំ​ដៃ​និង​ជើង​របស់​អ្នក​រយៈពេល ៣០ នាទី​។ អ្នក​អាចធ្វើ​រាល់ថ្ងៃ​ក៏បាន ឬ​ម្តងម្កាល​ក៏បាន​។​

​    ​៣. ម្សៅ​កូនក្មេង ៖ លាបម្សៅ​កូនក្មេង​ភ្លាម ញើស​បាត់​ភ្លែត​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here