នៅពេលដែលអ្នកចូលគេងយប់ជ្រៅ វាមិនត្រឹមតែអាចបំផ្លាញសុខភាពអ្នកទេ ថែមទាំងអាចបំផ្លាញសម្រស់អ្នកទៀតផង។ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីផលប៉ះពាល់នៃការចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
– នៅពេលដែលអ្នកចូលគេងក្រោយម៉ោង១០ វានឹងបំផ្លាញស្បែកអ្នកបន្តិចម្តងៗ។ វានឹងធ្វើឲ្យស្បែកអ្នកស្ងួត កើតមានស្នាមជ្រួញ ឡើងស្នាមអ៊ុចខ្មៅ និងមានអាការៈជាច្រើនទៀតកើតឡើង។ ចូលគេងឲ្យមុនម៉ោង១០ ទើបស្បែកអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅបាន។
– វាមិនត្រឹមតែប៉ះពាល់ដល់ស្បែកទេ ថែមទាំងអាចធ្វើឲ្យភ្នែកអ្នកមើលមិនសូវច្បាស់ទៀតផង។
– មិនត្រឹមតែប៉ុណ្ណោះ ក្រពះ និងពោះវៀនអ្នកក៏ដំណើរការមិនល្អដែរ នៅពេលដែលចូលគេងយប់ជ្រៅពេក។
– ការចងចាំរបស់អ្នកនឹងធ្លាក់ចុះ ពីមួយថ្ងៃទៅមួយថ្ងៃ។ វានឹងធ្វើឲ្យខួរក្បាលអ្នកចុះខ្សោយជាខ្លាំង។
– ប្រព័ន្ធការពាររាងកាយអ្នកនឹងចុះខ្សោយដូចគ្នា នោះជំងឺជាច្រើននឹងចាប់ផ្តើមរត់មករកអ្នក។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត