ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ចុះខ្សោយខួរក្បាលមែនទេ?

08-Jun-2018 11:31 AM

រូបភាព


ដោយ: Uddam

ជំងឺ​ភ្លេចភ្លាំង​វង្វេងវង្វាន់ អាច​កើត​ពី​ការ​ដែល​ខួរក្បាល​ត្រូវ​បំផ្លាញ ឬ​មាន​ការ​ចុះខ្សោយ​ទៅតាម​អាយុ មានការ​ថមថយ​មុខនាទី​របស់​ខួរក្បាល។ភាគរយ​នៃ​ការ​ប្រឈម​នឹង​ជំងឺ​វង្វេងវង្វាន់ គឺ​នឹង​កើតឡើង​តាម​អាយុកាល​របស់​មនុស្ស ជាពិសេស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ ដែល​គ្មាន​វិធី​ព្យាបាល​ឲ្យ​ជា​ដាច់​ឡើយ​។​ទោះជា​យ៉ាងណា​ក៏ដោយ ការសិក្សា​ពី​សារធាតុ​អាហារ​ច្រើន​ប្រភេទ បាន​សរុប​លទ្ធផល​ថា សារធាតុ​ខូលីន (Cholin) ជា​សារធាតុ​អាហារ​ដែល​ចាំបាច់ ដល់​ការបង្កើត​កោសិកា​ខួរក្បាល ដែល​ចាប់ផ្ដើម​តាំង​ពី​ទារក​ក្នុង​ផ្ទៃ​ម្ល៉េះ ។ដូចនេះខូលីន អាច​ការពារ និង​ព្យាបាល​ជំងឺ​វង្វេងវង្វាន់​បាន ។ស៊ុត​ក្រហម ជា​អាហារ​ដែល​មាន​ខូលីន​ច្រើន​បំផុត ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការចងចាំ និង​ជួយ​បន្ថយ​ការបាត់បង់​ការចងចាំ​របស់​មនុស្ស​ចាស់​បាន។លើសពីនេះ វា​មាន​ប្រយោជន៍​ជួយ​ការពារ​ខ្លាញ់ ក្នុង​សរសៃឈាម​បេះដូង​ទៀតផង ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស