វិធីចិញ្ចឹមនិងថែទាំកូនជ្រូកតាំងពីតូចរហូតដល់ធំ !!

99

វិធីថែទាំសុខភាពកូនជ្រូកចាប់តាំងពីកើតរហូតដល់ផ្តាច់ដោះ-អាយុបាន ១ថ្ងៃ
ប្រើថ្នាំ អាម៉ុស៊ីស៊ូល ( Amoxisol LA ) សំរាប់ការពារជំងឺឱកាស
និយមទាំងក្នុង និងក្រោយអំឡុងពេលកាត់ផ្ចិត កន្ទុយ ធ្មេញ ។ល។

-អាយុបាន ២ថ្ងៃប្រើថ្នាំ ប្រូឡុងហ្គាល់ ( Prolongal ) ឬថ្នាំជាតិដែក សំរាប់ជំងឺកង្វះ
ជាតិដែក ឬជំងឺខ្វះឈាមក្រហម។

-អាយុបាន ៣ថ្ងៃប្រើថ្នាំ បាយកុក ( Baycox 5%) សំរាប់ការពារជំងឺរាកកូនជ្រូកដែល បណ្តាលមកពីមេរោគកុកស៊ីដ្យូស៊ីសលើកូនជ្រូក។

– អាយុបាន ៩ថ្ងៃប្រើថ្នាំ ប្រូឡុងហ្គាល់ ( Prolongal ) ម្តងទៀតសំរាប់ការពារជំងឺ កង្វះឈាមក្រហមឱ្យបានពិតប្រាកដ។

-អាយុបាន ១០ថ្ងៃប្រើថ្នាំ បាយទ្រីល ២.៥% (Baytril2.5%)និងថ្នាំកំលាំង(Catosal)សំរាប់ការពារជំងឺហើមសួត និងមីកូប្លាស្មាលើកូនជ្រូក និងបង្កើនការលូតលាស់ សុំានឹងជំងឺ និងឆាប់ធំរបស់កូនជ្រូក។

-ថ្ងៃផ្តាច់ដោះប្រើថ្នាំបាយទ្រីល ២.៥% (Baytril2.5%)និងថ្នាំកំលាំង(Catosal)សំរាប់ការពារជំងឺហើមសួត និងមីកូប្លាស្មាលើកូនជ្រូក។ កាត់បន្ថយ ស្រ្តេសនៅពេលផ្តាច់ដោះ និងបង្កើនទំងន់ឱ្យកាន់តែប្រសើរជាងមុន។

សូមបញ្ជាក់ ដើម្បីឱ្យកូនជ្រូកឆាប់ធំ និងលូតលាស់បានល្អនោះ ម្ចាស់សត្វ ត្រូវផ្តល់លក្ខខណ្ឌរស់នៅឱ្យកូនជ្រូកឱ្យបានសមរម្យ ពោលគឺត្រូវផ្តល់កំដៅទៅតាមតំរូវការបស់វា ជៀសវាងការឱ្យលេងទឹក ឬការធ្វើឱ្យទ្រុងសើមខ្លាំងពេក ដែលជាហេតុអាចឱ្យវាងាយនឹងរាក។ ម្យ៉ាងទៀត បើវាឈឺត្រូវប្រញាប់ព្យាបាលជាបន្ទាន់ មិនត្រូវទុកឱ្យវាឈឺ
ដល់ថ្នាក់ធ្ងន់ធ្ងរនោះទេ ពីព្រោះពេលជាវិញវាអាចឱ្យកូនជ្រូកនោះ
កើតមានបញ្ហាក្រិន ឬធំយឺត។
សរុបជារួម កាលណាកូនជ្រូកទាំងនៅក្នុងដំណាក់កាលបៅដោះ និងក្រោយពេលផ្តាច់ដោះ មានសុខភាពល្អ ពេលនោះកូនជ្រូកនឹង លូតលាស់លឿនជាងការកំណត់ និងឆាប់បានលក់។

ប្រភព៖ អង្គរហ្គ្រីន

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here