ចាំសង្កេតមើលដោយខ្លួនឯង ថានឹងមានអ្វីកើតឡើងនៅពេលដែលយើងកាត់ខ្ទឹមបារាំងជាបួនកង់រួចបោះជុំវិញផ្ទះ ឬក្បែរគ្រែដេក

1981

ចាំសង្កេតមើលដោយខ្លួនឯង ថានឹងមានអ្វីកើតឡើងនៅពេលដែលយើងកាត់ខ្ទឹមបារាំងជាបួនកង់រួចបោះជុំវិញផ្ទះ ឬក្បែរគ្រែដេក! យប់នេះសាកល្បងមើលទាំងអស់គ្នា!

Image may contain: food

Image may contain: flowerNo photo description available.No photo description available.

ខ្ទឹមបារាំង គឺជាបន្លែបុរាណ និងជាផ្នែកមួយនៃរូបមន្តអាហារតាមប្រពៃណីរបស់ប្រទេសនៅជុំវិញពិភពលោក។ គុណសម្បត្តិផ្នែកវេជ្ជសាស្ត្ររបស់ខ្ទឹមបារាំងក៏មានភាពល្បីល្បាញណាស់ដែរ ហើយអ្នកវិទ្យាសាស្ត្រក៏បានរកឃើញពីរបៀបដែលសមាសធាតុគីមីរបស់វាជួយដល់សុខភាពរបស់យើងផងដែរ។

Image may contain: foodImage may contain: foodImage may contain: food and text

ខាងក្រោមនេះ គឺមូលហេតុដែលគេបោះខ្ទឹមបារាំងនៅជុំវិញផ្ទះឬក្បែរគ្រែដេក។

*ខ្ទឹមបារាំងជួយអ្នកទប់ស្កាត់ជំងឺផ្តាសាយ៖ ការយកខ្ទឹមមកប្រយុទ្ធប្រឆាំងជំងឺផ្តាសាយមានប្រភពដើមចេញពីចិនតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ ឱសថបុរាណចិនចូលចិត្តប្រើគ្រឿងផ្សំពីខ្ទឹមបារាំងដោយសារតែគុណសម្បត្តិព្យាបាលជំងឺដ៏មានប្រសិទ្ធភាព និងការបំបាត់ការច្រាល់ស្លេសរបស់ខ្ទឹមបារាំង។ សមត្ថភាពរបស់ខ្ទឹមបារាំងក្នុងការបំបាត់រោគសញ្ញាផ្តាសាយ ដូចជាក្អក ច្រាល់ស្លេស ការឆ្លងមេរោគផ្លូវដង្ហើម និង ជំងឺរលាកទងសួតត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

No photo description available.Image may contain: foodលើសពីនេះទៀត ចិនមានប្រពៃណីក្នុងការដាក់ដុំខ្ទឹមបារាំងនៅក្បែរគ្រែពេលយប់ ឬ នៅជុំវិញផ្ទះដើម្បីទប់ស្កាត់ជំងឺផ្តាសាយទៀតផង។

Image may contain: foodImage may contain: foodNo photo description available.

យោងតាមទ្រឹស្តី ខ្ទឹមបារាំងឆៅស្រូបយកមេរោគនៅក្នុងខ្យល់ និងទប់ស្កាត់មេរោគទាំងនោះមិនឱ្យចូលក្នុងរាងកាយបានឡើយ។Image may contain: food

Image may contain: food

អត្ថបទបន្ថែម៖ មើមខ្ទឹមបារាំងជាឱសថធម្មជាតិអាចព្យាបាលជំងឺបាន និងមានគុណប្រយោជន៍ដ៏អស្ចារ្យទៀត

រុក្ខជាតិ មើមខ្ទឹមបារាំង។ ផ្នែកប្រើប្រាស់ មើម។ កន្លែងដាំដុះ បន្តពូជដោយគ្រាប់ គេដាំជាដំណាំកសិកម្ម។

លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិ រស់បានយូរឆ្នាំ។ មើម រាងមូល សាច់ខាងក្នុងពណ៍ស មានច្រើនស្រទាប់ មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួតខាងក្រៅពណ៍កាហ្វេ។ ស្លឹក ពណ៍​បៃតងមានម្សៅស ដុះចេញពីមើមធំត្រង់កណ្តាល វៀវស្រួចចុង។ មានប្រហោងពីគល់រហូតដល់ចុងស្លឹក។ ផ្កា ពណ៍ផ្កាឈូកលាយស ជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែង មានប្រហោងក្នុងដុះចេញពីកណ្តាលដើម ក្នុង១ដើម មានផ្កា ១ទង។ ចេញផ្កានៅ ខែ៦-ខែ៧។

ការព្យាបាល:

-ប៉ូវកម្លាំង (ពេលហត់នឿយ) សរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ ទឹកនោមផ្អែម។

-ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺមួយចំហៀងក្បាល ឈឺសរសៃឈាមនៅក្នុងធ្មេញ។

កំណត់ចំណាំ: យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួន សំរាប់ដេញមូស (មូសខ្លាច)។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here