ចង្ក្រង់ស្វាស្លឹកមួយព្យាបាលជំងឺរមាស់

858

មុននឹងស្វែងយល់ពីរូបមន្តឱសថធម្មជាតិកម្ចាត់កមរមាស់ សូមមកស្វែងយល់ពីជំងឺនេះជាមុនសិន។

និយមន័យនៃរោគរមាស់:
រោគកមរមាស់ គឺជាជំងឺដែលងាយរាលដាល និងងាយឆ្លងបំផុតដោយសារតែវាមានទំហំ រូបរាងតូចបំផុត។
II. ប្រភេទនៃរោគកមរមាស់:
រោគកមរមាស់ អាចកើតឡើងដល់មនុស្សគ្រប់វ័យនិងគ្រប់ភេទ។ ហើយវាកើតឡើងដោយសត្វម្យ៉ាង តូច ដែលគេអាចមើលឃើញដោយអតិសុខុមទស្សន៍ ចូលមកនៅក្រោមស្បែករបស់មនុស្សយើងដែលគេហៅថា សារកុប(Sarcorpte)។ សត្វសារកុបញី ទម្លុះស្បែករួចពង ហើយវាក៏ស្លាប់តែម្តង។


III. អំពីអាការ:រោគកមរមាស់:
-អាការ:រោគកមរមាស់មានដូចជា៖
-ស្បែកចេញពងតូចៗ ពណ៌ស្ទើរប្រផេះ
-រមាស់យ៉ាងខ្លាំងនៅពេលយប់


-ស្បែកនៅត្រងកន្លែងអេះពណ៌ត្នោត
-អាចចម្លងបានដោយការប៉ះពាល់សម្លៀកបំពាក់ ឬ ដេកជាមួយនឹងមនុស្សជំងឺនៅពេលយប់ ព្រោះសត្វសារកុបច្រើនដើរនៅពេលរាត្រី។
-ច្រើនកើតនៅកដៃ នៅចន្លោះម្រាមដៃ នៅខាងម្រាមដៃ និងបាតដៃ។

IV. វិធីការពារកុំឱ្យកើតរោគកមរមាស់:
ដើម្បីការពារកុំឱ្យកើតមាននូវរោគកមរមាស់យើងត្រូវ៖
-ត្រូវស្អាតជានិច្ច
-កុំប៉ះពាល់វត្ថុផ្សេងៗ ដែលមនុស្សជំងឺប្រើប្រាស់
-មិនត្រូវងូតទឹកត្រពាំង ថ្លុក ស្រះ ដែលមិនហូរហើយកខ្វក់។

លក្ខណៈរុក្ខជាតិ៖ ជាគុម្ពព្រឹក្យ មានកម្ពស់ ១.៥ម ។ មែកជ្រុងមានរោម។

ស្លឹក៖ ទោលរាងពងក្រពើ ផ្ទៃខាងលើពណ៌បៃតង ខាងក្រោមមានរោមច្រើន។

ផ្កា៖ កញ្ចុំផ្កាវែងដុះនៅចុងមែកមានប្រវែង ៣០ស.ម មាន ផ្កាពណ៌លឿង

ផ្លែ៖ ផ្លែស្ងួតរាងជាបំពង់មានស្នាមតាមបណ្តោយផ្លែពេលខ្ចីពណ៌បៃតង ពេលទុំពណ៌កាហ្វេមានញគរាប់ច្រើន

កន្លែងដាំដុះ៖ ច្រើនដុះនៅទីទួល វាលទំនាបក្នុងភូមិ

សមាសធាតុគីមី៖ ដើម ស្លឹក គ្រាប់មានជាតិ Alcolloid mono crotalin (3.5% នៅគ្រាប់) ពុលជាមួយសត្វចិញ្ចឹម។ ក្នុងស្លឹក ឬមែកខ្ចីអត់មាន Saponia steroide

ផ្នែកប្រើប្រាស់៖​ រុក្ខជាតិទាំងមូល

ការព្យាបាល៖ ដើម ព្យាបាលជំងឺរមាស់

កម្រិតប្រើ៖ ស្ងួត ប្រើពី ១០-១៥ក្រាម  ក្នុង១ថ្ងៃ។

**ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here