ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវការពារបៀបណា?

205

-រើសចំណី៖សុខភាពភ្នែកល្អ ចាប់ផ្តើមពីរបបអាហារ។ ដើម្បីការពារពីបញ្ហាភ្នែក​ដោយសារវ័យជ្រេ ខូចចំណុច ពណ៌លឿងក្នុងភ្នែក (រេទីនភ្នែក) ឬភ្នែកឡើងបាយ ត្រូវញុំាអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាតិលុយតេអ៊ីន (Lutein) រ៉ែស័ង្កសី វីតាមីន A, C និង E។ប្រភពទាំងនេះមានក្នុងបន្លែបៃតង ការ៉ុត ត្រីសម្បូរខ្លាញ់ (ជាពិសេសត្រីសាលម៉ុន) ស៊ុត សាច់ក្នុងគ្រាប់រុក្ខជាតិ សណ្តែក ផ្លែក្រូច អយស្ទ័រ និងសាច់ជ្រូក (អត់ខ្លាញ់) ហើយវាអាចជួយបង្ការកុំឲ្យកើតជំងឺធាត់ ឬទឹកនោមផ្អែម (ជាហេតុនាំឲ្យពិការភ្នែក)។

-កុំប្រើថ្នាំជក់៖បារី ឬថ្នាំជក់ មានហានិភ័យខ្ពស់ងាយប្រឈមជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងទ្រុឌទ្រោម ខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ ព្យាយាមផ្តាច់បារី ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ ហើយគ្មានអ្វីខ្លាំងជាងការតាំងចិត្តទេ។

-វ៉ែនតាការពារពន្លឺ៖សម្លឹង ឬភ្នែកប៉ះពន្លឺថ្ងៃច្រើន ប្រឈមកើតជំងឺភ្នែកឡើងបាយ និងជំងឺទ្រុឌទ្រោមខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ បើឧស្សាហ៍ ឬប្រើភ្នែកញឹកញាប់ក្រោមពន្លឺព្រះអាទិត្យ គួរពាក់វ៉ែនតាការពារ កាំរស្មីយូវី ដើម្បីបន្ថយសម្ពាធ (ប្រឹងសម្លឹង)។

-វ៉ែនតាឃ្លុប៖បើការងារ ឬសកម្មភាពយើង ប្រឈមនឹងការប៉ះពាល់អង្គធាតុគ្រោះថ្នាក់ (ឧ.ផ្សារដែក) សារធាតុ ឬធូលីហុយតាមខ្យល់ ត្រូវមានវ៉ែនតាឃ្លុបការពារភ្នែក។

-សម្រាកពីអេក្រង់៖រាប់ទាំងអេក្រង់ទូរសព្ទ កុំព្យូទ័រ ឬទូរទស្សន៍ គួរសម្រាក (ងាកមុខចេញ) ឲ្យបានញឹកញាប់រៀងរាល់ ១៥-២០ នាទី។ បើភ្នែកស្ងួត សូមព្យាយាមធ្មេចបើកៗឲ្យបានញឹកញាប់។

-កុំចោលពេទ្យ៖ភាគច្រើនអត់ខ្វល់រឿងពិនិត្យសោះ ចាំរហូតដល់ឈឺ ឬមានបញ្ហា បានរកពេទ្យ។ ការពិនិត្យ អាចដឹងពីជំងឺទឹកដក់បាតភ្នែក។ បើមាន បើរកឃើញ ហើយព្យាបាលទាន់ពេល (ដំណាក់កាលស្រាល) ជាការល្អ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here