ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ចង់អោយធ្មេញសស្អាតតើគួរធ្វើដូចម្តេច? 

13-Feb-2019 10:19 AM

រូបភាព


ដោយ: Uddam

ស្នាមញញឹមពោរពេញទៅដោយភាពស្រស់ស្អាត និងមានទំនុកចិត្តក៏អាស្រ័យលើពន្លឺ ចែងចាំងចេញពីធ្មេញរបស់អ្នកដែរ។ ដូច្នេះបើធ្មេញរបស់យើង មិនសស្អាត ហើយធំក្លិននោះ គួរធ្វើយ៉ាងម៉េចទៅ?វិធីសាស្ត្រងាយៗនៅខាងក្រោមនេះហើយ!-ក្រូចឆ្មា៖ ក្រូចឆ្មាសំបូរទៅដោយវីតាមី C វាជួយធ្វើអោយធ្មេញស ស្អាត និងរឹងមាំល្អ។ យើងគ្រាន់ តែយកក្រូចឆ្មាចិតជាចំណិតតូចល្មម ហើយយកវាទៅត្រដុសខាត់លើបរិវេនធ្មេញរបស់អ្នក។ ធ្វើបែបនេះជាប្រចាំអ្នកនិងទទួលបានផលជាទីគាប់ចិត្ត។
-អំបិល៖ អ្នកប្រហែលជាគិតថា អំបិលមានរសជាតិប្រៃសឹងអីម៉េចនិងអាចជួយអោយធ្មេញស បានទៅ។ជាការពិតអំបិលមានរសជាតិប្រៃណាស់ តែសារធាតុរបស់វាពិតជាអស្ចារ្យគឺធ្វើ អោយធ្មេញយើងស ថែមទាំងកំចាត់មេរោគបានយ៉ាងល្អទៀតផង។យើងអាចយកអំបិលម៉ដ្ឋ មកដុសសម្អាតធ្មេញជារៀងរាល់ថ្ងៃបាន។-ទឹកសូដា៖ យើងអាចប្រើទឹកសូដាធ្វើជាទឹកខ្ពុលមាត់បាន ដោយយកទឹកសូដាលាយជាមួយ និងទឹកក្ដៅឧណ្ហៗ។បន្ទាប់មកយើងយកល្បាយនោះមកខ្ពុលក្នុងមាត់ប្រហែល១នាទីហើយ ខ្ជះចេញ អ្នកអាចដុសធ្មេញរបស់អ្នកថ្នមៗ។ក្រោយពីការអនុវត្តន៍រួច អ្នកនិងឃើញភាពសចែង ចាំងចេញពីស្នាមញញឹមយ៉ាងស្រស់ស្អាត។

សម្រួលអត្ថបទដោយ៖ខ្ទឹមស