ចង់បានសម្ល​រកកូ​​រ​ឆ្ងាញ់ គួរតែមានបន្លែផ្សំទាំងនេះ…!!

174

សម្ល​រកកូ​​រ​ជា​ម្ហូបមួយ​មុខ​របស់​ប្រជា​ជន​ខ្មែរយើង​ ដែល​មាន​​តាំង​ពី​យូរ​មក​ហើយ។ ជា​ពិសេស​សម្ល​រប្រភេទនេះ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​បន្លែច្រើន​មុខ​បំផុត ហើយ​សម្បូរ​នូវ​ជីវជាតិដែល​រាង​កាយ​ត្រូវ​ការ​ថែម​ទៀត។
គ្រឿងផ្សំ៖

-ត្រី​៣៥០ក្រាម

-អង្ករ២០០ក្រាម

-ស្លឹក​គ្រៃ៤គល់

-រមៀត​មួយត្នាំងដៃ

-ខ្ទឹម​ស៤កម្ពឹស

-ល្ហុង៣០០ក្រាម

-សណ្តែក​គួ៥០ក្រាម

-ល្ពៅ១០០ក្រាម

-គ្រាប់ខ្នុរ១០០ក្រាម

-ចេកខ្ចី​១ឬ២ផ្លែ

-ប្រេង​ឆា

-ត្រប់​ពេជ្រលំញង៣០ក្រាម

-ស្លឹកម្រះ​ព្រៃមួយក្តាប់

-ប្រេង​ឆា៥០ក្រាម

-ស្ករស២​ស្លាបព្រកាហ្វេ

-ប៊ីចេង១ស្លាបព្រកាហ្វេ

-អំបិល​កន្លះ​ស្លាប​ព្រាកាហ្វេ

-ទឹកត្រី​២ស្លាបព្រា​បាយ​កន្លះ

+វិធីធ្វើ៖

-ដាក់​ខ្ទះ​ឲ្យ​ក្តៅ​បន្ទាប់​មក​ចាក់​អង្ករ​ដើម្បីលីង​វា​ក្នុង​ពេល​ដែល​លីង​អ្នក​អាចបន្ថែម​ទឹក​ន្តិច​ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​បុក ​​បន្ទាប់​ពី​ធ្វើ​ការ​លីង​ឲ្យ​ឡើង​ពណ៌​ជើង​អង្ក្រងហើយត្រូវ​យក​​បុក ឬ​កិន​ឲ្យ​ម៉ត់។

-យក​​ស្លឹក​គ្រៃ​មក​ហាន់​ឲ្យ​ស្តើង​ៗ​​បន្ទាប់​មក​យក​វា​​ទៅ​បុក​ដោយ​បន្ថែម​​រមៀត​(ត្រូវជិត​សំបក​ចេញ)បុក​ឲ្យ​​ម៉ត់ ​រួច​ដាក់​បន្ថែម​ខ្ទឹម​សចូល​បុក​ឲ្យ​ម៉ត់​សូម​ដួសទុក​មួយ​អន្លើ។

-ល្ហុង​ត្រូវ​ជិត​សំបក​ឲ្យ​ស្អាត​​បន្ទាប់​មក​ប្រើកាំបិត​មុខ​ពី​ដើម្បី​ជិតវាឲ្យ​ស្តើង​ៗ។

សណ្តែក​គួ​ត្រូវ​កាត់​វា​ប្រ​វែង​២​ថ្នាំង​ដៃ​។ល្ពៅ​ត្រូវជិត​សំបក​មិនចាំ​បាច់​ឲ្យ​អស់​សំបក​ពេក​ក៏​បាន​ដែរ បន្ទាប់​មក​ធ្វើ​ការ​ហាន់​វា​ឲ្យ​ល្អិតៗ​។គ្រាប់ខ្នុរ​ត្រូវ​ជិត​វា​ឲ្យ​ស្តើងៗ​។ត្រប់​មូល​ត្រូវ​ពុះ​ឲ្យ​តូច​ៗ​ល្មម​ធំ​ជាង​មេ​ដៃ​បន្តិច។បន្ទាប់​ពី​ចិត​រួច ​គួ​តែ​យក​បន្លែ​នេះ​ទៅ​លាង​ឲ្យ​ស្អាត​ល្ហុង គ្រាប់​ខ្នុរ​ និង​ល្ពៅ​ត្រូវ​ដាក់​ចា​មួយ​គ្នាព្រោះបន្លែទាំង​​នេះ​ត្រូ​វដាក់​មុន​គេ​។ចេកខ្ចី​ត្រូវ​ឆ្កូត​សំបក​និង​លាង​ទឹក​ឲ្យ​ស្អាត​​សាប់​ជា​​សសៃៗ។

-ត្រី​ត្រូវ​ធ្វើ​ និង​លាង​ទឹក​ឲ្យ​ស្អាត​​ ឬ​ច្របាច់​ជា​មួយ​អំបិល​បន្តិច​ក៏​បាន​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​ឆ្អាប។​

-ដាក់​ឆ្នាំង​ចាក់​ប្រេង​ឆា​ចូល​ឲ្យ​ក្តៅ​រួច​បន្ថែម​គ្រឿង​ស្លឹក​គ្រៃ​,អង្ករ​លីងកូរ​ឲ្យ​សព្វ​រួច​បន្ត​ចាក់​​​ល្ហុង,គ្រាប់​ខ្នុរ​ ចេកខ្ចីនិង​ល្ពៅចូល​កូរ​ឲ្យ​សព្វ​រង​ចាំ​មួយ​រំ​ពុះ​​រួច​បន្ថែមត្រី​(ដើម្បី​ការ​ពារ​កុំ​ឲ្យ​ត្រី​រលួល​អ្នក​គួរតែស្រង​ត្រី​ចេញ​សិន)ចូល​កូរមួយ​ត្រឡប់​រង​ចាំ​ដល់​បន្លែ​រាង​ទ្រោម​បន្តិចនិង​ចូល​ជាតិ​គ្នា​​​​ប្រិន​បើស្ងួត​ទឹក​ អ្នកអាចន្ថែមប្រេង​ឆា​បាន​

រួច​បន្ថែម​សណ្តែក​គួរ​​រង​ចាំ​មួយ​រំ​ពុះរួច​ចាក់​ទឹក​ចូល(ប្រសិន​បើ​អ្នក​ចង់​ឲ្យ​មានរង​ជាតិ​ជាង​នេះអ្នក​អាចប្រើ​ទឹក​ខ្ទិះដូង​ជំ​នួស​ទឹក​ធម្មតា​ក៏​បាន)រង​ចាំ​ដល់​ពុះ​បង់​ត្រី និងត្រប់​ចូលកូ​ថ្នម​ៗ​​បន្ទាប់​មក​រង​ចាំ​មួយ​រំ​ពុះ​បង់ប៊ីចេងមួយស្លាព្រកាហ្វេ,ស្ករសពីរ​ស្លាព្រកាហ្វេ,អំបិល​កន្លះ​ស្លា​ព្រាកាហ្វេ,ទឹកត្រី​២ស្លាព្រា​បាយ​កន្លះ​​រំងាស់​​មួយរំពុះ​ភ្លក់​មើលឲ្យល្មម​។

-នៅ​ពេល​ដែល​ត្រី​និង​បន្លែ​មើ​ល​ទៅ​ឃើញ​ថា​ដូ​ចជា​ឆ្អិន​ហើយ​អ្នក​គួរ​តែបន្ថែម​បន្លែ​ខៀវ​ដូច​ជា​គ្រាប់​ពេជ្រលំញង,ស្លឹកម្រះ​ព្រៃ,ស្លឹក​បាស់, ផ្ទីរ…ព្រម​ទាំង​បន្លែ​ខៀវ​ជា​ច្រើន​ទៀត​ដែល​អ្នក​ចង់​ដាក់​បន្ថែម រង​ចាំ​មួយ​រំ​ពោះ​ជាកាស្រេច៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

++សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត(ម្ហូបខ្មែរ)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here