ងាយៗ! រូបមន្តធ្វើប៊័រលាបលើនំប៉័ង

370

ងាយៗ! រូបមន្តធ្វើប៊័រលាបលើនំប៉័ង+គ្រឿងផ្សំ៖-ពងមាន់យកតែផ្នែកក្រហម៥គ្រាប់-ប្រេងឆា១គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)-អំបិល១ចុងស្លាបព្រាបាយ-ស្ករស១កែវខ្លីផឹកទឹក- ប្រដាប់វាយពងទា+វិធីធ្វើ៖-យកអំបិល និងស្ករសលាយច្របល់ចូលគ្នា-យកចានជ្រៅ១មក និងប្រដាប់វាយពងទា
-ដួសប្រេងឆា១ស្លាបព្រាបាយដាក់ក្នុងចានរួចដួសផ្នែកក្រហមពងមាន់១ស្លាបព្រដែររួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរទៅឆ្វេងទៅស្តាំ រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុបបុកវាបន្ថែមពីលើចុះក្រោមទៀតទាល់តែខាប់ទៀត ទើបដួសបន្ថែមប្រេងឆា១ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។-រក្សាទុកក្រៅទូរទឹកកកបាន២សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here