ងាយៗ! រូបមន្តធ្វើប៊រលាបលើនំប៉័ង

1001

ងាយៗ! រូបមន្តធ្វើប៊័រលាបលើនំប៉័ង+គ្រឿងផ្សំ៖-ពងមាន់យកតែផ្នែកក្រហម៥គ្រាប់- ប្រេងឆា១គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)-អំបិល១ចុងស្លាបព្រាបាយ-ស្ករស១កែវខ្លីផឹកទឹក-ប្រដាប់វាយពងទា+វិធីធ្វើ៖
១. យកអំបិល និងស្ករសលាយច្របល់ចូលគ្នា យកចានជ្រៅ១មក និងប្រដាប់វាយពងទា។២ ដួសប្រេងឆា១ស្លាបព្រាបាយដាក់ក្នុងចានរួចដួសផ្នែកក្រហមពងមាន់១ស្លាបព្រដែររួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរទៅឆ្វេងទៅស្តាំ រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុបបុកវាបន្ថែម ពីលើចុះក្រោមទៀតទាល់តែខាប់ទៀតទើបដួសបន្ថែមប្រេងឆា១ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។រក្សាទុកក្រៅទូរទឹកកកបាន២សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here