ងាយៗវិធីធ្វើមីបំពងស្នូលសាច់ចិញ្រ្ចាំ ប្លែកឆ្ងាញ់!

111

គ្រឿងផ្សំ៖ មី ១០០ក្រាម, សាច់ចិញ្រ្ចាំ ២០០ក្រាម,​ ខ្ទឹមស ៣កំពឹស និងម្រេច ១ស្លាបព្រាកាហ្វេ (បុកចូលគ្នា), ទឹកត្រី កន្លះស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស៊ុត ១គ្រាប់។

វិធីធ្វើ៖

១.យកសាច់ចិញ្រ្ចាំលាយជាមួយខ្ទឹមសម្រេចបុកហើយ ទឹកត្រី អំបិល និងស៊ុតចូល ច្របល់ចូលគ្នាឲ្យសព្វ

២.បន្ទាប់មកមូលសាច់ជាដុំៗល្មម រួចយកសរសៃមីមករុំ ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចស្រង់ចេញដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here