ងាយៗវិធីធ្វើពងទាចៀនត្រីប្រម៉ា

102

គ្រឿងផ្សំ៖ ពងទា ២គ្រាប់, ត្រីប្រម៉ាចិញ្ច្រាំ ៥០ក្រាម, សាច់ចិញ្ច្រាំ ៥០ក្រាម, ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់តូចៗ, ម្ទេសហាន់ (ដាក់ ឬ មិនដាក់ក៏បាន), បន្លែអន្លក់មាន ការ៉ុត ត្រសក់ ស្វាយខ្ចី សណ្តែកកួរ ស្ពៃក្តោប… (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.គោះពងទាដាក់ចានវាយចូលគ្នា រួចដាក់សាច់ចិញ្ច្រាំ និងត្រីប្រម៉ាចិញ្ច្រាំចូលគ្នា ច្របល់ឲ្យសព្វ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំ ទឹកត្រី ស្ករស និងម្សៅស៊ុបចូលគ្នា ច្របល់ឲ្យសព្វ (ភ្លក់មើលល្មមតាមចំណូលចិត្ត) រួចដាក់ស្លឹកខ្ទឹម និងម្ទេសហាន់ចូល

២.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ចៀនពងទាត្រីប្រម៉ាលាយហើយចូល ចៀនឲ្យក្រៀមល្មមទាំងសងខាង ហើយដួសដាក់ចាន
៣.រួចរាល់អស់ហើយ រៀបបន្លែអន្លក់ដាក់ចានសម្រាប់ហូបផ្ទាប់គ្នាជាមួយពងទាចៀនត្រីប្រម៉ា ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here