ងាយៗវិធីធ្វើប្រហុកខ្ទិះ!

181

គ្រឿងផ្សំ៖ ប្រហុកសាច់ចិញ្រ្ចាំ ៤ស្លាបព្រាបាយ, សាច់ជ្រូកបីជាន់ចិញ្ច្រាំ កន្លះគីឡូ, គ្រឿងបុក ៤ស្លាបព្រាបាយ (ខ្ទឹមស, ខ្ទឹមក្រហម, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រំដេង និងរមៀត បុកចូលគ្នាឲ្យម៉ត់ល្មម), ត្រប់ពុតលំញង (ដាក់តាមចំណូលចិត្ត), ខ្ទិះដូង (ខ្ទិះកំប៉ុងក៏បាន) ២កូនចានចង្កឹះ, ម្ទេសឆ្អើរចិញ្រ្ចាំឲ្យម៉ត់ ២ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ហើយដាក់ម្ទេសឆ្អើរចិញ្រ្ចាំចូលរំលីងមួយសន្ទុះ រួចដាក់ប្រហុកចិញ្រ្ចាំ និងសាច់ជ្រូកបីជាន់ចិញ្រ្ចាំចូលឆាច្របល់ចូលគ្នាឲ្យសព្វឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកត្រី, ស្ករ និងម្សៅស៊ុបចូលឆាច្របល់ឲ្យសព្វចូលជាតិគ្នា ហើយដាក់ខ្ទិះដូងចូល ឆាច្របល់ចូលគ្នាទុករម្ងាស់វាមួយសន្ទុះ

៣.រួចហើយដាក់ត្រប់ពុតលំញងចូលឆាច្របល់ ២៣ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here