ងាយៗវិធីធ្វើបុកពោតពងទាប្រៃ

116

គ្រឿងផ្សំ៖ ពោត ១-២ផ្លែ (ស្ងោរឆ្អិនចិតយកតែសាច់), ការ៉ុត ១ផ្លែល្មម ឈូស ឬសាប់ជាសរសៃតូចៗ, ប៉េងប៉ោះ ១ផ្លែ ចិតជាដុំ, សណ្តែកកួរ ២-៣កួរ កាត់ខ្លីៗ, ពងទាប្រៃស្ងោរ ១គ្រាប់, ម្ទេស ៣-៥គ្រាប់ (តាមចំណូលចិត្ត), ខ្ទឹមស ១-២កំពឹស, បង្គាក្រៀម ១ស្លាបព្រាបាយ, សណ្តែកដី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកម្ទេស ខ្ទឹមស បង្គាក្រៀម បុកចូលគ្នា រួចដាក់សណ្តែកកួរ និងសណ្តែលដីចូល បុកចូលគ្នា

២.ដាក់ស្ករ ទឹកត្រី ទឹកក្រូចឆ្មា ប៉េងប៉ោះ បុកចូលគ្នា រួចដាក់ពោត ការ៉ុតចូល បុកចូលគ្នា

៣.បកសំបកពងទាប្រៃកាត់ជាពីរ រួចដាក់ចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here