ងាយៗវិធីធ្វើបង្អែមបបរល្ពៅ

32

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម , ខ្ទិះដូង ១កូនចានកន្លះ, សាគូ ៤ស្លាបព្រាបាយ (ដាក់ត្រាំទឹក), ស្ករស ៦ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក, ទឹក ៧០០មីលីលីត្រ។

វិធីធ្វើ៖

១.ដាក់ទឹកស្អាតចូលឆ្នាំងដាំឲ្យពុះ រួចដាក់ល្ពៅចូល ដាក់ស្លឹកតើយ និងខ្ទិះដូងខ្លះចូល រម្ងាស់ចោលប្រហែល ១០នាទី

២.ដាក់សាគូចូល កូរចូលគ្នារម្ងាស់ចោលប្រហែល ៥នាទី

៣.បន្ទាប់មកដាក់ស្ករស អំបិលចូល កូរឲ្យសព្វទុកឲ្យពុះ រួចដាក់ខ្ទិះដូងចូលទាំងអស់ កូរចូលគ្នារម្ងាស់ ៥នាទីទៀត ឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here