ងាយៗវិធីធ្វើត្រីបឹងកញ្ឆែត!

662

គ្រឿងផ្សំ៖ ត្រី ២ក្បាល (១ក្បាលធំល្មម និង ១ក្បាលតូច), គ្រឿងបុក ៣ស្លាបព្រាបាយកន្លះ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម អំបិលបន្តិច បុកចូលគ្នាឲ្យម៉ត់), ទឺក ១លីត្រ, ទឹកអំពិលទុំ ១៥០ក្រាម, ស្ករ ៣ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ទឺកត្រី ៦០ក្រាម, បន្លែមាន កញ្ឆែត ស្ពៃបូកគោ…(តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.យកត្រីធ្វើឲ្យស្អាត ហើយលាងទឹក រួចយកត្រី ១ក្បាលតូច យកទៅស្ងោរឲ្យឆ្អិន រួចបេះយកតែសាច់ ១កូនចាន រួចទុកមួយឡែក

២.យកត្រី ១ក្បាលធំ យកទៅបំពងឲ្យក្រៀមល្មម រួចទុកមួយឡែក

៣.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងបុកចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់ទឹកអំពិលទុំ ស្ករ អំបិល ទឹកត្រី កូរចូលគ្នាឲ្យសព្វ រួចដាក់សាច់ត្រីចូល ច្របល់ចូលគ្នាឲ្យសព្វ

៤.កញ្ឆែត និងស្ពៃបូកគោ យកលាងទឹក កញ្ឆែតកាត់វាវែងៗល្មម ហើយស្ពៃកាត់ជាកង់ៗល្មម រួចយករៀបដាក់ចាន

៥.យកត្រីដែលបំពងហើយដាក់ពីលើបន្លែ រួចយកទឹកគ្រឿងដែលឆ្អិនហើយ ស្រោយពីលើ ជាការស្រេច។ នេះគ្រាន់តែជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានរៀបរាប់ជូន ព្រោះវិធីធ្វើអាចខុសគ្នា និងមានច្រើនបែប។ តែវិធីណាក៏បាន ធ្វើបានហើយឆ្ងាញ់ដូចគ្នា ស្រេចលើចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here