ងាយៗវិធីធ្វើចាហួយដូង ឆ្ងាញ់ជាប់ចិត្ត!

218

គ្រឿងផ្សំ៖ ទឹក ៩កូនចាន (២២៥០មីលីលីត្រ), ខ្ទិះដូង ១កំប៉ុង (៥៦០មីលីលីត្រ), ម្សៅចាហួយ ១កញ្ចប់តូច (២៥ក្រាម), ស្ករស ១កូនចានកន្លះ, អំបិល ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹកចូល រួចដាក់អំបិល ស្ករស និងម្សៅចាហួយចូល កូរចូលគ្នាឲ្យសព្វល្អ ទុកឲ្យពុះ

២.បន្ទាប់មកចាក់ខ្ទិះដូងចូល  កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

៣.រួចហើយលើកចេញពីចង្រ្កានយកទៅចាក់ក្នុងចាន ប្រអប់ កែវ ឬពុម្ព (តាមចំណូលចិត្ត) ហើយទុកឲ្យត្រជាក់ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here