ងាយៗវិធីក្នុងការដាំត្រកួនធម្មជាតិខ្លួនឯងដោយមិនប្រើដី

991

១.សម្ភារៈត្រូវមាន

-កញ្ច្រែងដែលមានកម្ពស់ប្រមាណ ១តឹក

-ផើង ធុង ឬកេសស្នោរ ដែលអាចដាក់កញ្ច្រែងចូលបាន​កម្ពស់ប្រមាណ ៣តឹក

-អេប៉ុង សម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន

-ទឹកស្អាត

-គ្រាប់ត្រកួន។

២.វិធីលាយទឹកជី

-យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចយកហាលថ្ងៃ ៣ថ្ងៃ

-យកទឹកនេះ ១លីត្រ លាយជាមួយទឹក ១០លីត្រ សម្រាប់ដាំ។

៣.វិធីដាំ

-ត្រាំគ្រាប់ត្រកួនរយៈពេល ១យប់

-ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ

-ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់ ១តឹក ទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

-រយៈពេល ២-៣ថ្ងៃ ក្រោយមកវានឹងចាប់ផ្តើមដុះ។

-រយៈពេលប្រមាណ ២-៣សប្តាហ៍ យើងអាចយកវាមកធ្វើជាបន្លែ

បានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិដោយគ្មានជាតិគីមីសម្រាប់ទទួលទាន៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here