គ្រឿងក្នុងជ្រូកស្ងោរទឹកត្រីផ្អែម!

131

គ្រឿងក្នុងជ្រូកស្ងោរទឹកត្រីផ្អែម

គ្រឿងផ្សំ៖គ្រឿងក្នុងជ្រូក សណ្តែកដីលីង១ខាំ ខ្ទឹមក្រហម២ដុំ ខ្ទឹមស៥កំពិស ស្ករ ២ស្លាបព្រាបាយ ស្ករត្នោត១ស្លាបព្រាបាយ ទឹកត្រី៥ស្លាបព្រាបាយ ម្ទេសតាមចំណូលចិត្ត ក្រូចឆ្មារ២ផ្លែ ទឹកក្រូចឆ្នារ ៣ស្លាបព្រាបាយ ទឹកឆ្អឹន៤ស្លាបព្រាបាយ បន្លែ ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះ តាមចំណូលចិត្ត ។

របៀបធ្វើ៖ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរបីតំណក់ដាក់គ្រឿងក្នុងជ្រួកចូលស្ងោរអោយឆ្អិន រួចហាន់តូចៗល្មម។លាងបន្លែអោយស្អាត រួចរៀបដាក់ចានមួយ ទុកញ៉ាំជាមួយទឹកត្រី និង សាច់។

១ធ្វើទឹកត្រីផ្អែម៖បុកសណ្តែកដី ម្ទេស ខ្ទឹមស ២ កំពិស និង ខ្ទឹមក្រហម ១ដុំ ដាក់ចូលគ្នាអោយម៉ត់។លាយសណ្តែកដី ទឹកក្រួចឆ្មារ ២ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ និង ស្ករត្នោត ដាក់ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក់អោយមានរសជាតិតាមដែលអ្នកចូលចិត្ត(ប្រៃ ផ្អែម)។

២.ធ្វើទឹកត្រីហិល៖ហាន់ខ្ទឹមស ៣ កំពិស ខ្ទឹមក្រហម ១ ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី ៣ ស្លាបព្រាបាយ ស្ករស ទឹកក្រួចឆ្មារ ១ ស្លាបព្រាបាយ ដាក់ចូលគ្នាអោយសព្វ។ចិតសម្បកក្រូចឆ្មារអោយចេញអោយអស់ រួចឆ្កឹះយកតែសាច់ក្រួចលាយជាមួយទឹកត្រី ភ្លក់អោយមានរសជាតិតាមអ្នកចំណូលចិត្ត។





សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here