មិនធម្មតាទេ ស្លឹកត្របែក ជួយជំងឺបានច្រើនណាស់

912

១. កាត់បន្ថយការរលាក៖ ស្លឹកត្របែកមានផ្ទុកអាស៊ីដ ursolic ជួយប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយរោគក្នុងរាងកាយ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃកង្វះអុកស៊ីសែនទៅកាន់កោសិកាដែលនាំឱ្យឆាប់ចាស់។

Image may contain: plant, nature and outdoor

២. ជំងឺរលាកសន្លាក់៖ អាស៊ីដ ursolic កាត់បន្ថយការរលាកសន្លាក់ និងបន្ថយអាការៈមិនស្រួល ដែលបង្កឡើងដោយជំងឺរលាកសន្លាក់។

៣. បន្ថយកម្តៅ៖ តាមការសិក្សាមួយបានបង្ហាញថា ស្លឹកត្របែកអាចកាត់បន្ថយការឡើងកម្តៅនៅក្នុងរាងកាយបាន។

៤. បង្ការជំងឺទឹកនោមផ្អែម៖ ការសិក្សាមួយទៀតរបស់ទស្សនាវដ្តីអាហាររូបត្ថម្ភ និងជំងឺក្រពះពោះវៀនបានរាយការណ៍ថា ស្លឹកត្របែកអាចកាត់ន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ការសិក្សានេះបានបង្ហាញថា អាចធ្វើឱ្យប្រសើរឡើងនូវជំងឺទឹកនោមផ្អែមដូចជាភាពធន់នឹងសារធាតុអាំងស៊ុយលីន ព្រមទាំងសារធាតុ hyperinsulinemia កើតលើសកម្រិត។

៥. កាត់បន្ថយកូឡេស្តេរ៉ុល៖ ស្លឹកត្របែកមានផ្ទុកសារធាតុ antihyperlipidemic ដែលអាចជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់។ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកដែលសម្រាញ់ចេញពីស្លឹកត្របែកក្នុងពេលបរិភោគអាហារ អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលចំពោះអ្នកដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ការពារជំងឺបេះដូង។

៦. ជួយការពារសុខភាពមាត់ធ្មេញ៖ ស្លឹកត្របែក មានផ្ទុកសារធាតុប្រឆាំងនឹងការរលាក និងបាក់តេរី ដូច្នេះវាអាចជួយដោះស្រាយបញ្ហាមាត់ធ្មេញ។ មិនតែប៉ុណ្ណោះស្លឹកត្របែកអាចជួយព្យាបាលបញ្ហាឈឺធ្មេញយ៉ាងមាន ប្រសិទ្ធភាព។

៧. បំបាត់ឈឺធ្មេញ
– ត្រួយត្របែក៖ យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។

Image may contain: plant
– ម្រេច៖ យកម្រេច២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។

– ខ្ទឹមស៖ កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺ ដោយខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។

Image may contain: flower and food– ស្លឹកជីម្រះព្រៅជាមួយអំបិល ទំពាអោយម៉ត់ហើយបៀម១០នាទីចាំខ្ជាក់ចេញ។
បងប្អូនអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីខាងលើនេះ
បើមានបញ្ហាសុខភាពមាត់ធ្មេញគឺត្រូវទៅស្វែងរកសេវាពិគ្រោះពិនិត្យ និងព្យាបាលជាមួយទន្តបណ្ឌិត
វិធីខាងលើអាចជួយបំបាត់ការឈឺធ្មេញប្រសិនបើអ្នកមិនមានវិធីផ្សេង វិធីខាងលើមិនអាចព្យាបាលឈឺធ្មេញនោះទេ។

Image may contain: one or more people and food៨. ព្យាបាលមុន
នៅក្នុងរយៈពេលតែ១សប្ដាហ៍ មុនរបស់អ្នកនឹងស្រកគួរឲ្យកត់សម្គាល់ដោយវិធីសាស្ត្រដែលមិនចំណាយថវិកាច្រើនខាងក្រោម។  មិនតែប៉ុណ្ណោះវាអាចជួយដោះស្រាយបញ្ហាមុខក្រហម និង ជួយព្យាបាលមុនយ៉ាងឆាប់រហ័ស។

ស្លឹកត្របែកមានគុណប្រយោជន៍ជាច្រើន។ នៅក្នុងស្លឹកត្របែកមានសារធាតុ Polyphenol, Carotenoid, flavonoid និង Tannin មានប្រសិទ្ធភាពជួយដល់សុខភាព ជួយសម្រកទម្ងន់ បន្ថយជាតិខ្លាញ់។ ក្រៅពីនោះស្លឹកត្របែកក៏មានសារប្រយោជន៍ជាច្រើនក្នុងការថែរក្សាសម្រស់ផងដែរ។ ដូចជាកម្ចាត់បាក់តេរីលើស្បែកដែលជាមូលហេតុបង្កឲ្យមានមុនសាច់ និងមុនក្បាលខ្មៅជាដើម។ មិនត្រឹមតែប៉ុណ្ណោះស្លឹករុក្ខជាតិនេះក៏ជួយបំបាត់ស្លាកស្នាមសល់ពីមុនផងដែរ។

+ វិធីសាស្ត្រព្យាបាល
សម្អាតស្លឹកត្របែកខ្ចីឲ្យស្អាតរួចដាក់ចូលម៉ាស៊ីនទឹកក្រឡុក ក្រឡុកលាយជាមួយទឹក។ លាងសម្អាតស្បែកមុខជាមួយហ្វូមលាងមុខដើម្បីបំបាត់ធូលីដី ខ្លាញ់ ក៏ដូចជាគ្រឿងសម្អាងដែលមានលើស្បែក។ ក្រោយមកលាបរូបមន្តខាងលើទៅលើស្បែក។ បើសិនជាអ្នកមានមុនកន្ទយក្រហម និងពេញផ្ទៃមុខ អាចដាក់បន្ថែមអំបិល និងក្រូចឆ្មាបន្តិចដើម្បីបង្កើនការកម្ចាត់មេរោគ។ បន្ទាប់មកទៀត ម៉ាស្សាថ្នមៗឲ្យទឹកស្លឹកត្របែកជ្រាបចូលមុខ។ ទុកចោល២០នាទីសឹមលាងចេញដោយទឹកស្អាត។ អនុវត្តជាប្រចាំថ្ងៃរហូតដល់មុនរាបអស់។

៩.ព្យាបាលសក់ជ្រុះ
– ដាក់ស្លឹកត្របែកមួយក្តាប់ដៃក្នុងទឹកស្អាត ១លីត្រ
– ដាំឱ្យពុះ រយៈពេល ២០នាទី
– ទុកឱ្យត្រជាក់

Image may contain: plant and food

ការប្រើប្រាស់
– កក់សក់ពេលយប់នឹងសាប៊ូអ្វីក៏បាន រួចលាងសំអាត
– ចាក់ទឹកត្របែកអោយជោកក្បាល

Image may contain: food

– ម៉ាស្សា ឈ្លីក្បាលប្រហែល១៥នាទី
– ពូតសក់អោយស្ងួត ទុកមួយយប់
– ព្រលឹមឡើង លាងទឹកទទេចេញ ដោយមិនបាច់កក់សាប៊ូទេ

Image may contain: 1 person– អនុវត្តបែបនេះ ចំនួន៣ដង ក្នុងមួយអាទិត្យ នឹងបញ្ចប់ការជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញច្រើនជាងមុន។
– អាចទទួលលទ្ធផលល្អបានក្នុរយៈពេលពី ៦ខែ ទៅ ៨ខែ។

No automatic alt text available.

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here