គ្រាន់តែសម្រាប់ញ៉ាំខ្លួនឯង សូមកុំបោះដបជ័រចោល! សូមចិញ្ចឹមកង្កែបតាមវិធីនេះងាយស្រួលហើយលឿន….!

1814

ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិកជាការច្នៃប្រឌិតការចិញ្ចឹមកង្កែបឱ្យសមស្របទៅនឹងទីកន្លែង ឬផ្ទៃដី ដែលមានកំណត់(តូចចង្អៀត)ឱ្យទទួលបានប្រយោជន៍យ៉ាងខ្ពស់បំផុត និងការនាំវត្ថុដែលនៅសល់ មកប្រើប្រាស់ឱ្យមានប្រយោជន៍ហើយជាការគ្រប់គ្រងដែលមានភាពងាយស្រួល។


+ឧបករណ៍
១.ដបប្លាស្ទិក១.២៥លីត្រឡើងទៅ(មូលឬជ្រុងក៏បាន)
២.ធ្នើ
៣.កូនកង្កែប(ជ្រើសរើសទិញកូនកង្កែប)
៤.ចំណីកង្កែបសុទ្ធឬចំណីត្រីអណ្តែង

+វិធីចិញ្ចឹម
១.នាំយកដបប្លាស្ទិកមកចោះជារន្ធតូចៗ ២ ប្រហ៊ោង ដើម្បីដាក់ចំណី ហើយដាក់ទឹកចូលទៅក្នុងដប បន្តិច (មិនឱ្យពេញដប)


២.បន្ទប់មកនាំយកកូនកង្កែបដាក់ចូលក្នុងដប ដោយដាក់ ១-២ក្បាល ហើយបិទគម្របឱ្យជាប់
៣.នាំយកដបប្លាស្ទិកទៅដាប់លើធ្នើជាថ្នាក់ៗ ដោយដាក់ផ្តេកហើយផ្អៀង
៤.ការឱ្យចំណីក្នុង ១ ថ្ងៃ ២ ដងគឺ ពេលព្រឹក-ល្ងាច ដោយដាក់ចូលក្នុងប្រហ៊ោងដែលបានចោះ


៥.ត្រូវប្តូរទឹកចេញ ២ ថ្ងៃ/ដង ដោយបើកគម្របបញ្ចេញទឹកចោល រួចប្តូរទឹកថ្មី
៦.ក្រោយពីចិញ្ចឹមបានប្រហែលជា ៣ ខែ ក៏អាចយកទៅលក់បាន
៧.យកដបប្លាស្ទិកមកកាត់ ហើយចាប់កង្កែបទៅថ្លឹងលក់៕

សម្រួលអត្ថបទដោយ៖អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here