គេងមិនលក់មែនទេ? សាកល្បងវិធីងាយៗនេះឃើញថាមានប្រសិទ្ធិភាព !!

1826

ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់ ព្យាបាលដោយមិនអស់ប្រាក់ អ្នកនឹងបានគេងលក់ស្កប់ស្កល់
ជួយ share ចែកគ្នាដឹងផង!


*វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
*វិធីទី១៖
ធាតុផ្សំដែលអ្នកត្រូវការ៖
-ចេកណាំវ៉ាឬចេកពងមាន់បួនប្រាំផ្លែ
-ទឹកក្តៅ(ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
-សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។


*វិធីធ្វើ៖
-បកសំបកចេញហើយកាត់វាជាកង់ៗ
-ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។

*របៀបប្រើប្រាស់៖
ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។
*វិធីទី២៖
-យកស្លឹកគ្រៃទាំងមូល ទាំងស្លឹក ដើម ឫស ចំនួន៤ដើម លាងឲ្យស្អាត ដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទី រួចយកទឹកវាពិសា១ឬ២កែវមុនគេង ១ម៉ោង អ្នកនឹងឆាប់បានគេងលក់ជាមិនខាន។

**សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here