គួរដាក់ជីពេលណាទើបល្អ និងត្រឹមត្រូវ ដើម្បីឱ្យដំណាំហូបផ្លែមានទិន្នផលខ្ពស់?

906

ជីមិនមែនចេះតែដាក់តាមចង់នោះទេ គឺមានកាលវេលាសម្រាប់ដាក់ ទើបដំណាំផ្តល់ទិន្នផលខ្ពស់។ ដូច្នេះ តើយើងគួរដាក់ជីពេលណាទើបល្អ និងត្រឹមត្រូវ ដើម្បីឱ្យដំណាំហូបផ្លែមានទិន្នផលខ្ពស់? សូមស្វែងយល់ពីចម្លើយក្នុងអត្ថបទខាងក្រោមនេះ។

ចំពោះដំណាំធ្លាប់មានផ្លែផ្កាត្រូវចែកចេញជាបួនដំណាក់កាល គឺ ៖

-ដំណាក់កាលទី ១៖ ក្រោយពេលប្រមូលផល ជាអំឡុងពេលដែលដំណាំត្រូវការ អាសូត និងប៉ូតាស្យូម ដើម្បីដំណាំបញ្ចេញឫស និងត្រួយ។ ដូចនេះ យើងត្រូវផ្គត់ផ្គង់អាសូត និងប៉ូតាស្យូមអោយបានគ្រប់គ្រាន់ដល់ដំណាំ។

-ដំណាក់កាលទី ២៖ មុនពេលបញ្ចញផ្កា យើងត្រូវផ្គត់ផ្គង់សារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់ ដើម្បីជួយអោយដំណាំដុះលូតលាស់ល្អ ទងផ្កាលូតវែង មានសុខភាពល្អ ងាយចេញផ្កា ចេញផ្លែ។ ដំណាក់កាលនេះយើងត្រូវដាក់ផូស្វ័រ និងប៉ូតាស្យូម តែត្រូវបន្ថយជីអាសូត។ ប្រសិនបើដាក់ជីអាសូតលើស នឹងបណ្តាលអោយដំណាំចេញត្រួយ មិនចេញផ្កា។

-ដំណាក់កាលទី ៣៖ កំឡុងពេលដំណាំចេញផ្លែ ជាពេលដែលដំណាំត្រូការអាសូតដើម្បីអោយផ្លែធំលូតលាស់ ស្របពេលជាមួយគ្នានេះដែរ ដំណាំត្រូវការប៉ូតាស្យូមដើម្បីជម្រុញអោយការដឹកជញ្ជូនសារធាតុចិញ្ចឹមដើម្បីបំប៉នផ្លែ វាជួយរក្សាទិន្នផលដំណាំ និងគុណភាពផ្លែ។

-ដំណាក់កាលទី ៤៖ មុនពេលប្រមូលផល ប្រហែល ១-២ ខែមុនពេលប្រមូលផល(អាស្រ័យទៅលើប្រភេទដំណាំ) មិនត្រូវដាក់អាសូតឡើយ ប៉ុន្តែត្រូវបន្ថែមជីប៉ូតាស្យូមដើម្បីជួយបង្កើនគុណភាព ផ្លែមានពណ៏ស្អាត បង្កើនរសជាតិផ្លែ បង្កើតរាងស្អាត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ យើងអាចបាញ់ជីប៉ូតាស្យូមតាមរយៈស្លឹកក៏បាន។

ប្រភព៖ Cambo Agriculture

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here