គុណសម្បត្តិនៃ ស្លឹកងុប ដែលយើងមិនទាន់បានដឹង ជួយព្យាបាលរលាកថ្លើម ក្រពះចេញឈាម ឈឺសសៃដៃ ជើង ជំងឺតាមផ្លូវនោម ហ៊ឹងត្រចៀក រដូមកមិនទៀង

430

 គុណសម្បត្តិនៃ ស្លឹកងុប ដែលយើងមិនទាន់បានដឹង
ជួយព្យាបាលរលាកថ្លើម ក្រពះចេញឈាម ឈឺសសៃដៃ ជើង
ជំងឺតាមផ្លូវនោម ហ៊ឹងត្រចៀក រដូមកមិនទៀង

គេប្រើប្រាស់ ស្លឹក ផ្លែ ឫស ផ្កា នៃដើមងុបធ្វើជាឱសថព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជំងឺតាមផ្លូវនោម ហើម ហ៊ឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ។


*វិធីប្រើប្រាស់៖១០-១៥ក្រាម ម្សៅស្ងួត ទឹក៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។
ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦
លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង


ឈឺសសៃដៃ សសៃជើង .ល.។ដោយបុកពូតយកទឹកផឹក១ពែងកាហ្វេក្នុង១ថ្ងៃ។
យើងអាចយកស្លឹកវាផ្សំជាបន្លែក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភពផងដែរ។ដែលវាមានផ្ទុកសារធាតុរ៉ែដែលសំខាន់នោះរួមមានដូចជា៖សូដ្យូម,ប៉ូតាស្យូម,កាល់ស្យូម,ផូស្វ័រ, ដែក, ម៉ាញ៉េស្យូម,ទង់ដែង,ស័ង្កសី និងម៉ង់ហ្គាណែស។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here