ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

គុណសម្បតិ្តទាំង៤យ៉ាងពីការរត់ត្រឹកៗពេលព្រឹកព្រលឹម!!

28-Apr-2018 11:28 AM

រូបភាព


ដោយ: Uddam

ពេល​ព្រឹក​ព្រលឹម​ជា​វេលា​មួយ​ល្អ​សម្រាប់​ការ​ហាត់​ប្រាណ​ ព្រោះ​ផ្ដល់​គុណ​ប្រយោជន៍​សម្រាប់​សុខភាព។ ការ​រត់​ត្រឹក​ៗ​គឺ​ជា​​លំហាត់​ប្រាណ​មួយ​ដែល​មនុស្ស​ក្មេង​ ចាស់ ​ប្រុស​ ស្រី​អាច​ធ្វើ​បាន​ ព្រម​ទាំង​មាន​ប្រយោជន៍​ដល់​សុខ​ភាព​ទៀត​ផង។ ផល​ប្រយោជន៍​ទាំង​នោះ​មាន​ដូច​ជា៖

១. ជួយ​ឲ្យ​រាង​កាយ​ស្វាហាប់​ : ការ​រត់​ត្រឹកៗ​ជួយ​ឲ្យ​រាង​កាយ​ស្វាហាប់។ រត់​ត្រឹកៗ​រៀង​រាល់​ថ្ងៃ​ពិសេស​នៅ​ពេល​ព្រឹក​ធ្វើ​រាង​កាយ​រឹង​មាំ​ និង​​មាន​ភាព​រហ័ស​រហូន។ ​កីឡាករ ​ឬ​អត្តពលិក​ជា​ច្រើន​តែង​ធ្វើ​បែប​នេះ​​មុន​ការ​ប្រកួត​ដើម្បី​កម្ដៅ​សាច់​ដុំ​ និង​ជួយ​ឲ្យ​មាន​ភាព​ស្វាហាប់។

២. ជួយ​សម្រក​ទម្ងន់​​​:ការ​រត់​ត្រឹកៗ​ជា​វិធី​មួយ​ដែល​ជួយ​ស្រក​ទម្ងន់​បាន។ រត់​ត្រឹកៗ​នា​ពេល​ព្រឹក​ព្រលឹម​ជួយ​ដុត​បំផ្លាញ​ធាតុ​កាល់​ឡូរី​នៅ​ក្នុង​ខ្លួន ​​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ​ផង​ដែរ។

៣. កម្ចាត់​ចោល​សាច់​ធាត់​:កន្លែង​ធាត់​ដូច​ជា​ត្រង់​ក្បាល​ពោះ​ ចង្កេះ​ និង​កន្លែង​ផ្សេងៗ​អាច​កម្ចាត់​បាន​ដោយ​ការ​ហាត់​ប្រាណ​រត់​ត្រឹកៗ។ អនុវត្ត​ការ​​​រត់​ត្រឹក​ៗ​​រៀង​រាល់​ព្រឹក​ជា​ប្រចាំ​​ជួយ​កម្ចាត់​ភាព​ធាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៤​. ជួយ​ពង្រឹង​បេះ​ដូង​ឲ្យ​ខ្លាំង​​:នៅ​ពេល​​ហាត់​ប្រាណ​​រត់​ត្រឹកៗ​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​បាន​ល្អ​ និង​​​ច្របាច់​បញ្ជូន​ឈាម​បាន​សព្វ​រាង​កាយ។ខណៈ​ពេល​ដែល​រត់​ហាត់​ប្រាណ​ត្រឹកៗ​ ធ្វើ​ឲ្យ​សួត​ទទួល​បាន​ខ្យល់​​​អុកស៊ីហ្សែន​ច្រើន​​​ដល់​​រាង​កាយ​ ដោយ​វា​ជួយ​ឲ្យ​បេះ​ដូង​ខ្លាំង​ និង​​បង្ការ​​នូវ​ជំងឺ​បេះ​ដូង​​បាន៕អត្ថបទដោយ៖អ៊ាង សុផល្លែត