គុណប្រយោជន៏សំខាន់ៗ ទទួលបានពីផ្លែទំពាំងបាយជូរ!​មិនដឹងស្មាន!

221

១-ផ្លែទំពាំងបាយជូរជាប្រភពនៃសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី៖កោសិការាងកាយយើងផ្ទាល់អាចផលិតពពួកសារធាតុពុល ឬហៅម៉្យាងទៀតថា ម៉ូលេគុលសេរី ដែលសារធាតុទាំងនេះអាចបង្កផលប៉ះពាល់ដល់កោសិកាជាប់ៗវា ដូចជាអាចបណ្តាលឲ្យខូចទ្រង់ទ្រាយ និងដំណើរការធម្មតា ជាដើម។

ផ្លែទំពាំងបាយជូរសំបូរសារធាតុប្រឆាំងជាតិពុលដែលជាភ្នាក់ងារយ៉ាងសកម្មនិងសំខាន់ ក្នុងការទប់ស្កាត់ការវិវឌ្ឍន៍នៃកោសិកាមហារីក។បើទោះបីជាយ៉ាងណាក៏ដោយ ការហូបនៅផ្លែទំពាំងជូរនឹងបន្ថែមសារធាតុប្រឆាំងសារធាតុពុល ឬម៉ូលេគុលសេរីទាំងនេះ ហើយជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាំងឡាយទៀត។

២-ផ្លែទំពាំងបាយជូរជាប្រភពនៃវីតាមីនB៖វីតាមីនB ទទួលបានពីការហូបផ្លែទំពាំងបាយជូរត្រូវបានគេរកឃើញថាមានឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់ចំពោះដំណើរការនៃប្រព័ន្ធប្រសាទខួរក្បាល។ សារធាតុសំខាន់ៗទាំងនេះ ជួយបង្ការការរលាកនៃកោសិកាណឺរ៉ូនខួរក្បាលពីកត្តាផ្សេងៗ ជាពិសេសពីម៉ូលេគុលសេរីដូចបានរៀបរាប់ខាងលើ។

៣-ផ្លែទំពាំងបាយជូរជាប្រភពនៃវីតាមីនC៖វីតាមីនC ជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលបានចូលរួមចំណែកពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ កាត់បន្ថយហានិភ័យនៃការបង្កជំងឺរបស់មេរោគ និងជាពិសេសវីតាមីនC ក៏បានដើរតួនាទីជាសារធាតុប្រឆាំងនឹងជាតិពុល ប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីផងដែរ។

ការសិក្សាមួយចំនួនបានរកឃើញថា ការរួមបញ្ចូលនូវវីតាមីនCក្នុងបរិមាណ៥០០មីលីក្រាមជារៀងរាល់ថ្ងៃ បានចូលរួមចំណែកកាត់បន្ថយហានិភ័យយ៉ាងច្រើននៃជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺក្រិនរឹងសរសៃឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

កត្តាទាំងនេះក៏ដោយសារឥទ្ធិពលវិជ្ជមានរបស់វីតាមីនC ក្នុងការកាត់បន្ថយការប្រមូលផ្តុំនៃពពួកសារធាតុខ្លាញ់ និងកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមបណ្តោយសរសៃឈាម។ ផលវិជ្ជមាននេះជាកត្តាដ៏ចំបងក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍ជំងឺបេះដូងនេះឯង។

អ្នកដឹងទេថាផលិតផលថែរក្សាសម្ជស្សភាគច្រើនសុទ្ធតែមានរួមបញ្ចូលនូវវីតាមីនC។ នេះក៏ដោយសារវីតាមីនដ៏សំខាន់មួយនេះ បានជួយជំរុញដល់ការផលិតសារធាតុកូឡាសែននៃស្បែក ដែលធ្វើឲ្យស្បែកហាប់ណែន និងម៉ត់រលោង។

ជាពិសេស វីតាមីនC ក៏បានដើរតួនាទីខ្លួនឯងផង និងជំរុញការផលិតអរម៉ូនមេឡានីនផង ដែលសុទ្ធសឹងមានតួនាទីដូចជា រនាំងការពារកោសិកាស្បែកពីការខូចខាតដោយសារឥទ្ធិពលខាងក្រៅ ដូចជាសារធាតុគីមីក្នុងបរិស្ថាន ទឹក ខ្យល់ និងជាពិសេសកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here