ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

គុណប្រយោជន៍របស់ថ្លើមសត្វដ៏អស្ចារ្យ!

28-May-2018 11:15 AM

រូបភាព


ដោយ: Uddam

តើ​អ្នកដឹង​ទេ​ថា​ថ្លើម​សត្វ​វា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​នៅពេល​យើង​បរិភោគ​? ​តាមពិត​ថ្លើម​សត្វ ជា​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​ច្រើន​មុខ​ណាស់ ហេតុនេះហើយ​យើង​គប្បី​រក​ទិញ​មក​បរិ​ភោគ​ឱ្យបាន​ញឹកញាប់​ពីព្រោះថា​វា​ជួយផ្តល់​ទាំង​វីតាមីន​និង​ជួយ​ឱ្យ​សុខភាព​រឹងមាំ​ថែមទៀត​។​      ​វីតាមីន​សំខាន់ៗ​ដែល​សម្បូរ​នៅក្នុង​ថ្លើម​មានដូចជាៈ​
-​វីតាមីន​A៖​ជួយ​ជួសជុល​និង​ជំនួយ​ដល់​ស្បែក ភ្នាស​រន្ធ​ច្រមុះ សន្ទះ​រន្ធ​ច្រមុះ ពោះវៀន ជួយ​ធ្វើឱ្យ​សន្ទះ​នៅក្នុង​ភ្នែក​រឹងមាំ និង​ជួយ​បន្ថែម​ការ​សម្លឹង​នៅ​ទីកន្លែង​ងងឹត​នៅពេល​យប់​ឱ្យ​កាន់តែ​ឃើញច្បាស់​ឡើង​។​-​វីតាមីន​B2៖ជួយ​ឱ្យ​ស្បែក​រឹងមាំ ជួយ​ក្នុងការ​ផ្សះ​ដំបៅ​ឆាប់រហ័ស និង​ពិសេស​នៅ​ជំនួយ​ដល់​ក្រសែភ្នែក​ទៀតផង​
-វីតាមីន​B3៖​ជា​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​ប្រព័ន្ធ​ប្រាសាទ  ស្បែក និង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការបាន​ប្រក្រតី​។​ ក្រៅពីនេះ​វា​នៅបាន​ជួយ​គ្រប់គ្រង​ទម្ងន់ ដែល​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​បញ្ចុះទម្ងន់​បរិភោគ​ទៀតផង​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស