ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

គុណប្រយោជន៍របស់គ្រាប់ខ្នុរទទួលបានពីការបរិភោគ!!

20-Jun-2018 09:44 AM

រូបភាព


ដោយ: Uddam

យើងទាំងអស់គ្នា​ដឹង​ហើយ​ថា​ផ្លែ​ខ្នុរ ជា​ផ្លែឈើ​មួយ​ប្រភេទ ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដ៏​មាន​អនុភាព​។ ប៉ុន្តែ​អ្វីដែល​គួរឲ្យភ្ញាក់ផ្អើល​នោះ គឺ គ្រាប់ខ្នុរ​នៃ​ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ផងដែរ​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​មួយចំនួន​របស់​គ្រាប់​ខ្នុរ​…

-​ប្រយុទ្ធប្រឆាំង​នឹង​ភាពស្លេកស្លាំង គ្រាប់​ខ្នុរ សម្បូរ​ដោយ​ជាតិ​ដែក ដែល​ជួយ​បង្កើន​ការផលិត​កោសិកា​ឈាមក្រហម ជួយ​ជំរុញ​ភាពស៊ាំ​និង​ការពារ​ជំងឺឆ្លង​។​

-​ជួយ​ដល់​ការរំលាយ​អាហារ គ្រាប់ខ្នុរ​ជា​ប្រភព​សម្បូរបែប​នៃ​ជាតិ​សរសៃ ដែល​ជួយ​ដល់​ដំណើរការ​រំលាយ​អាហារ ។​

​-ជំនួយ​ភ្នែក គ្រាប់ខ្នុរ​មាន​ផ្ទុក​វីតាមីន​A​ដែលជា​សារធាតុចិញ្ចឹម ជួយ​បង្កើន​សុខភាព​ភ្នែក​។ គ្រាប់ខ្នុរ​ក៏​អាច​ការពា​រ​ភ្នែក​ឡើងបាយ​និង​ជំងឺ​ភ្នែក​ផងដែរ​។​

-គ្រាប់​ផ្លែ​ខ្នុរ​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ ប្រូតេ​អ៊ីន​នៅក្នុង​គ្រាប់ខ្នុរ​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ​៕

-បំបាត់ស្នាមជ្រួញ៖ ដោយគ្រាន់តែយកគ្រាប់ខ្នុរកិនអោយម៉ត់ ជាមួយនឹងទឹកដោះគោត្រជាក់ រួចយកមកលាបនៅលើផ្ទៃមុខ អាចជួយបំបាត់ ស្នាមជ្រួញ និងធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យបាន ។

-ព្យាបាលជំងឺទល់លាមក៖ ការបរិភោគគ្រាប់ខ្នុរទៀងទាត់ មិនត្រឹមតែជួយបន្សាប និងបណ្ដេញជាតិពុលពីក្នុងខ្លួននោះទេ ថែមទាំងអាចជួយព្យាបាល ជំងឺទល់លាមកទៀតផង ។

-កាត់បន្ថយភាពស្រអាប់៖ ការយកគ្រាប់ខ្នុរស្ងួតកិនឲ្យម៉ត់ លាយជាមួយនឹងទឹកដោះគោនិងទឹកឃ្មុំ រួចយកមកលាបនៅលើផ្ទៃមុខ ទុកចោលរយៈ ពេល១៥នាទី ទើបលាងទឹកចេញអាចជួយធ្វើឲ្យផ្ទៃមុខភ្លឺស្រស់ថ្លា ។

-កាត់បន្ថយភាពតានតឹង ការបរិភោគគ្រាប់ខ្នុរ អាចជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាស្បែកអោយមានសំណើមបាន ដោយសារវាមានផ្ទុក នូវជាតិ Micronutrients និងប្រូតេអ៊ីនខ្ពស់ ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស