គុណប្រយោជន៍ផ្លែទៀបចំពោះសុខភាព៖ជួយបង្កើនទំងន់,ការពារអញ្ចាញធ្មេញនិងព្យាបាលបញ្ហារកកលចង់ក្អួត…!!

201

ពិតហើយផ្លែទាបគឺជាផ្លែឈើមួយប្រភេទសំបូរក្នុងតំបន់ត្រូពិច។ផ្លែឈើនេះមានទំហំតូចល្មម រាងមូល និងសំបកគ្រើមដុំៗពណ៌បៃតង។ផ្លែទៀបមានប្រភពពីប្រទេសអាមេរិចកណ្តាលប៉េរ៉ូនិងម៊ិចស៊ិចកូ។ផ្លែទៀបត្រូវបានគេស្រាវជ្រាវរកឃើញថាមានគុណសម្បត្តិច្រើនបំផុតចំពោះសុខភាពដូចជា៖


១.ជួយបង្កើនទំងន់៖ចំពោះអ្នកមានបំណងចង់ឡើងទំងន់អ្នកគួរពិសារផ្លែទៀប ព្រោះវាជាផ្លែឈើដែលមានកម្រិតកាឡូរីខ្ពស់ និងផ្ទុកជាតិស្ករច្រើន។ អ្វីដែលពិសេសវាជួយបង្កើនចំណង់ពិសារអាហារច្រើនជាងធម្មតា។​

២.ជួយប្រព័ន្ធការពាររាងកាយ និងបង្កើនថាមពល៖ វីតាមីន សេជួយការងារបញ្ហារលាក និងជម្រុះចោលជាតិរ៉ាឌីកាល់សេរីចេញពីរាងកាយ និងការពារអ្នកពីជំងឹផ្សេងៗ។ លើសពីនេះវាជួយអោយអ្នកមានកំលាំងឡើងវិញក្រោយពេលបំពេញការងារប្រចាំថ្ងៃអស់កំលាំង។

៣.ប្រឆាំងជំងឺមហារីក និង​ជំនួយខួរក្បាល៖សំបកដើមទៀបមានគុណសម្បត្តិជាថ្នាំជួយព្យាបាលជំងឺមហារីក និងដុំសាច់ព្រោះសារធាតុ អាសេតូជេនីន(acetogenin)និង អាល់កាឡូអ៊ីត(alkaloids) ជួយព្យាបាលជំងឺមហារីក និងបញ្ហាខូចតម្រងនោម។  ដោយឡែកចំពោះសាច់ផ្លែទៀបវិញគឺជាប្រភពដ៏ សំបូរបែបនូវវីតាមីន បេកំផ្លេច ជួយទប់លំនឹងកម្រិតគីមីក្នុងខួរក្បាល កាត់បន្ថយភាពតានតឹង ស្ត្រេះ និងអាចការពារមិនអោយកើតជំងឺផាកឃីងសុន (Parkinson) ដែលជាជំងឺធ្វើអោយញាក់សរសៃ ញ័រ និងចាប់កាន់របស់មិននឹង (ចំពោះមនុស្សចាស់)។

៤.ការពារអញ្ចាញធ្មេញនិងព្យាបាលបញ្ហារកកលចង់ក្អួត៖ ផ្លែទៀបក៏ជួយដល់សុខភាពបេះដូងដែរ ព្រោះវា មានសារធាតុ នីអេស៊ីន (niacin) និងអាហារកាកសរសៃ ការពារសមាសភាពរា៉ឌីកាល់សេរី មិនអោយវាយលុកសារធាតុលីពីត។

៥.ជួយចក្ខុប្រសាទ៖ព្រោះតែវាសំបូរវីតាមីន សេ និង សារធាតុ រីបូហ្វ្លាវីន (riboblavin) ហ្នឹងហើយ ទើបអ្នកមានបញ្ហាភ្នែក គួរពិសារផ្លែទៀបអោយបានច្រើន។

៦.កាត់បន្ថយបញ្ហាឈឺសន្លាក់ឆ្អឹង ៖ វាអាចកាត់បន្ថយសារធាតុអាស៊ីតពីសន្លាក់ឆ្អឹងបានប្រសើរបំផុត។ បើអ្នកពិសារផ្លែទៀបបានញឹកញាប់ វាថែមទាំងជួយអោយសាច់ដុំរឹងមាំ និងបំពេញភាពខ្វះខាត នៃសមាសធាតុកាល់ស្យូមចំពោះឆ្អឹង។

៧.រារាំងមិនអោយកើតជំងឺទឹកនោមផ្អែម និង សម្រួលប្រព័ន្ធរំលាយអាហារ៖​សារធាតុ អាហារកាកសរសៃក្នុងផ្លែទៀបជាសារធាតុពិសេសជួយស្រូបយកជាតិស្ករក្នុងរាងកាយ កាត់បន្ថយគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមប្រភេទទី២។ លើសពីនេះ វាក៏ជួយសម្រួលប្រព័ន្ធ រំលាយអាហារ ចុកឆ្អល់ពោះ ដំបៅក្រពះ និងបញ្ហាឡើងជាតិអាស៊ីតច្រើនក្នុងក្រពះ ។

៨.ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ៖អាចជួយការពារមិនអោយទារកកើតមុនកំណត់ ជួយចិញ្ចឹមខួរក្បាលទារកក្នុងផ្ទៃ ការពារស្រ្តីមិនអោយមានអាការៈក្អួតនៅពេលព្រលឹម បំពេញជាតិដែក និង ការពារមិនអោយឆ្លងជំងឺផ្សេងៗ ដូចជាជំងឺផ្តាសសាយជាដើម។

៩.ល្អសម្រាប់ថែរក្សាសម្រស់ ៖ ភាពសំបូរបែបនៃវីតាមីន សេ និង អា ច្រើនជួយដល់ស្បែក ភ្នែក និងសក់ ជួយអោយអ្នកមើលទៅក្មេងជាងវ័យ។ ចំពោះសក់ វាជួយមិនអោយសក់ឆាប់ស្កូវ បំបាត់ចៃលើក្បាល និងព្យាបាលបញ្ហាកមរម៉ាស់។ វាក៏អាចជួយព្យាបាលបញ្ហាស្បែកខូចដោយកំដៅថ្ងៃ និងរលាក ឫដំបៅលើស្បែកអោយឆាប់ជា សះស្បើយ ដោយគ្រាន់តែយកជ័រពីដើមមកលាបលើស្បែក តែប៉ុណ្ណោះ។ ដោយឡែកសារធាតុ អាសេតូជេនីន(acetogenin) អាចជួយការពារស្បែកពីជំងឺ មហារីកស្បែក និងជួយកែខៃបញ្ហាកង្វះជាតិមេឡានីននិងពណ៌ស្បែក។


១០.ការពារមិនអោយកើតមុន៖ ការពិសារផ្លែទៀបបានច្រើន ជួយកាត់បន្ថយការពង្រីកនៃ ក្រពេញសេប៊ុម (sebum)ទប់ស្កាត់មិនអោយកើតមុន និងស្មាមអាច់រុយលើមុខ។ បើអ្នកយកសាច់ ទៀបទៅកូរអោយម៉ដ្ឋលាយជាមួយទឹកក្រូចឆ្មា ហើយយកទៅលាបលើមុខអោយបាន៣ដងក្នុងមួយ សប្តាហ៍ វានឹងអាចកាត់បន្ថយបញ្ហានេះបាននិងជួយព្យាបាលបញ្ហាមុខស្តើងឡើងក្រហមនិងជួយសម្អាតរន្ធញើស៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here