ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

គល់ខ្ទឹមមានប្រយោជន៍ច្រើនដល់ម្ល៉ឹងផង!

07-May-2018 03:17 PM

រូបភាព


ដោយ: Uddam

គល់​ខ្ទឹម​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ដើម្បី​បន្ថែម​រសជាតិ​ និង​ក្លិន​អាហារ​ឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់​។​ បន្ថែម​ពី​លើ​នេះ​ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ទៀត​​​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ៖   

១. ជំនួយ​បេះដូង៖ ដោយ​សារ​វា​មាន​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (antioxidants) និង​វីតាមីន​ C ច្រើន​ ថែម​ទាំងអាច​ជួយដល់​បន្ថយ​សម្ពាធ​ឈាម​បាន​កាន់​តែ​ប្រសើរ​​ ហើយ​ក៏​​អាច​ជួយ​បន្ថយ​អត្រា​ជំងឺ​បេះដូង​ដែរ។

២. ជួយ​ដល់​ឆ្អឹង៖ វីតាមីន​ C និង​ K អាច​ក្លាយ​ជា​ជំនួយ​ពិសេស​សម្រាប់​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំល្អ។​

៣. ជួយ​ដល់​ស្បែក៖ វា​ជួយ​ឲ្យ​រាងកាយ​យើង​ផលិត​ កូឡាជែន​ (collagen) ដែល​ជួយ​ឲ្យ​ស្បែក​យើង​កាន់​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ។​

៤. ជា​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​ដ៏​មាន​ប្រសិទ្ធភាពគល់​ខ្ទឹម​ក៏​​​ពិសេស​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្ដាសាយ​ ព្រម​ទាំង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង​ដែរ។​

៥. ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ៖ មិន​ត្រឹម​តែ​ជំនួយ​ការ​ឲ្យ​មើល​​​ឃើញ​ច្បាស់​​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​​បន្ថយ​អត្រា​នៃ​​បញ្ហា​​ភ្នែក​ដែរ។​

៦. បន្ថយ​អត្រា​ជំងឺ​មហារីក វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​​បើ​យើង​​ញ៉ាំ​គល់​ខ្ទឹម​នេះ​ជាមួយ​អាហារ​សុខភាព​ផ្សេងៗ​​ឲ្យ​បាន​ត្រឹម​ត្រូវ។​

៧. គ្រប់គ្រង​ជាតិ​ស្ករ ក្រៅ​ពី​ជួយ​​ភ្នែក​ និង​កាត់​បន្ថយ​អត្រា​ជំងឺ​មហារីក​ហើយ​ គល់​ខ្ទឹម​​ក៏​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ដែរ​ព្រោះ​វា​អាច​បង្កើន​ អាំងសុយលីន​ (Insulin) ធម្មជាតិ​បាន។

៨. ជំនួយ​​ការ​រំលាយ​អាហារ បើ​អ្នក​​មាន​បញ្ហា​ជាមួយ​ការ​រំលាយ​អាហារ​ អ្នក​គួរ​តែ​ញ៉ាំ​គល់​ខ្ទឹម​នេះ​បន្ថែម​ព្រោះ​វា​មាន​សារជាតិ​ ហ្វៃបើ (fiber) ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន។​

៩. ជួយ​​​ការពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ ទាំង​វីតាមីន​​ K វីតាមីន​ C និង​សារធាតុ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​នឹង​ជួយ​ឲ្យ​រាង​កាយ​​រឹងមាំ​ជៀស​ពី​ជំងឺ​ផ្សេង​ៗ​បាន៕អត្ថបទដោយ៖អ៊ាង សុផល្លែត