គន្លឹះមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មស៊ុត

491

#គន្លឹះមួយចំនួនដើម្បីទទួលបាន​ជោគជ័យក្នុងផលិតកម្មស៊ុត

— ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ និង​រៀបចំ​គំរោង​ចិញ្ចឹម និង​ថវិការ

— ទិញ​ពូជ​មាន់​កាត់​ដែល​ផ្តល់​ពង​ច្រើន ហើយ​ជំនួស​ហ្វូង​មាន់​ដែល​បន្ទាប់ពី​ផ្តល់​ពង​បាន ១ រឺ ២​ឆ្នាំ​

— សាងសង់​ទ្រុង​អោយបាន​ល្អ​ នៅ​កន្លែង​ដែល​ស្ងួត​ល្អ​ ដោយមាន​កំរាល​អង្កាម​ មាន​ខ្យល់​ចេញចូល​ល្អ និង​ដំបូល​ត្រជាក់

— ផ្តល់នូវ​ទំហំ​ផ្ទៃ​កំរាល​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​កំរាល​សើម រឺ​ការដាក់​មាន​ច្រើនពេក

— ផ្តល់​ស្នូក​ទឹក និង​ស្នូក​ចំណី​អោយបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ការ​ស្ត្រេ​ស ​

— ផ្តល់​ទ្រនំ​ប្រវែង ១​ម៉ែត្រ និង​សំបុក​មួយ​សំរាប់​មាន់​ពង​ចំនួន ៥​ក្បាល

— ផ្ង​ល់​នូវ​អាហារ​ដែលមាន​តុល្យ​ភាពល្អ​, កំរិត​ប្រូតេអ៊ីន​ខ្ពស់​ របប​អាហារ​ជា​មូលដ្ឋាន​ដោយមាន​វីតាមីន (Vitamin) / សារធាតុ​រ៉ែ​ប្រេ​ម៉ិច (mineral premix) និង​បន្ថែម​សំបកខ្យង ខ្ចៅ ដែល​កិន​ស្រេច​សំរាប់​មាន់​ពង​ទាំងនោះ ​

— ផ្តល់ ​ចំណីអាហារ​ដល​ល់​មេមាន់​ជិត​ពង និង​មាន់​កំពុង​ពង​អោយបាន​ច្រើន​តាម​ដែល​វា​អាច​ស៊ី​បាន ប៉ុន្តែ​ត្រូវដាក់​ស្នូក​ទឹក និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ តម្រូវ​ទៅតាម​កំពស់ ដែលមាន់​អាច​ស៊ី​បាន ដើម្បី​លប់បំបាត់​នូវ​ការ​កំពប់

— ត្រូវ​ធានា​អះអាងថា គ្រប់​មាន់​ទាំងអស់​ត្រូវ​ផឹកទឹក​ស្អាត​គ្រប់ពេលវេលា ​

— ចាក់​ថ្នាំ​ការពារ​គ្រប់​មាន់​ទាំងអស់ អាស្រ័យ​ទៅតាម​កម្មវិធី​ចាក់​ថ្នាំ​ការពារ

— ធ្វើការ​ទំលាក់​ប៉ារ៉ាស៊ីត​ខាងក្នុង និង​ខាងក្រៅ​ប្រសិនបើ​ចាំបាច់

— ត្រូវដាក់​សត្វ​ដែលមាន​អាយុ​ផ្សេងៗ​គ្នា​អោយនៅ​ដាច់ដោយឡែក​ពីគ្នា ជំនួស​ហ្វូង​សត្វ​ចាស់​ចោល​ដោយ​ដាក់​ហ្វូង​សត្វ​ថ្មី​ចូល និង​មិនត្រូវ​នាំ​មាន់​ផ្សេង​ពី​ខាងក្រៅ​ចូលមកក្នុង​ទ្រុង​ឡើយ

— អង្កេត​តាមដាន​សុខភាព និង​ច​រិ​កល​ក្ខៈ​របស់​សត្វ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ និង​កត់ត្រា​អំពី​សត្វ​ងាប់

— ថ្លឹង និង​កត់ត្រា​ទំងន់​សត្វ​ ការប្រើប្រាស់​ចំណីអាហារ ដើម្បី​ការលូតលាស់​របស់​វា​ជា​រៀងរាល់ខែ គណនា​កំណើន​ទំងន់​សត្វ និង ចំណីអាហារ​ដែល​ប្រើប្រាស់

— ថ្លឹង​វាស់វែង និង​កត់ត្រា​អំពី​ផលិតកម្ម​ពង​ជា​រៀងរាល់ថ្ងៃ​និង ការប្រើប្រាស់​ចំណីអាហារ​ប្រចាំខែ​

— ប្រមូល​ពង​មួយថ្ងៃ ២​ដង​, ផ្ទុក​នៅ​កន្លែង​ត្រជាក់ និង​លក់​ស៊ុត​ទៅ​ទីផ្សារ​ជា​រៀងរាល​ល់​ថ្ងៃ

— យក​កំរាល​អង្កាម​ចេញ​នៅ​ចុងបញ្ចប់​នៃ​ការចិញ្ចឹម​ហ្វូង​មាន់​នីមួយៗ​, សំអាត​ទ្រុង និង​ជំនួស​កំរាល​ថ្មី​ចូល

— ប្រើប្រាស់ រឺ​លក់​កំរាល​អង្កាម ដើម្បី​ធ្វើជា​ជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត (compost) រឺ​ជីវឧស្ម័ន (biogas)

— គណនា​ប្រាក់ចំណេញ ដោយ​ដក​រាល់​ការចំណាយ​ផ្សេងៗ​ពី​ចំណូល​នៃ​ការលក់​មាន់

— ប្រើប្រាស់​ប្រាក់ចំណេញ ២០​ភាគរយ (២០%) ក្នុង​ឆ្នាំ​នីមួយៗ ដើម្បី​កែលំអរ រឺ​ពង្រីក​ការចិញ្ចឹម។​

 

អត្ថបទ៖ ខេមបូឌាអេចប្រេសញូស៍

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here