ខ្ទឹមសទឹកឃ្មុំជួយព្យាបាលក្អកបានធូរស្រាយភ្លាមៗ…!!

265

ក្នុងក្បូនឱសថបូរាណ ក៏ដូជាវេជ្ជសាស្ត្រទំនើបបានវិភាគឃើញថាខ្ទឹមសពិតជាមានគុណប្រយោជន៍ដ៏ច្រើន។ដើម្បីព្យាបាលការក្អកធ្ងន់ធ្ងរគប្បីអនុវត្តតាមរបៀបខាងក្រោមនេះ៖

១-ខ្ទឹមស និងទឹកឃ្មុំ
យកខ្ទឹមស៤ប្រាំកំពិសលាងឲ្យស្អាតរួចដំតិចៗឲ្យបែក ដាក់ក្នុងចានលាយនឹងទឹកឃ្មុំប្រហែល៣-៤ស្លាបព្រាបាយ រួចយកទៅចំហុយ។បន្ទាប់ពីចំហុយវាប្រមាណ១៥ នាទីទុកវាឲ្យត្រជាក់ រួចផឹក១ថ្ងៃ៣ដង១ដងប្រហែល២ស្លាបព្រាកាហ្វេ។


ប្រមាណ៣០នាទី ក្រោយពេលផឹកវា នោះអ្នកនឹងបាត់ក្អក ក៏ដូចជាជួយឲ្យការរលាកបំពង់កថយចុះ ស្លេះក៏ហូរចេញ។គប្បីផឹកវាអំឡុងពេល ៣ ថ្ងៃ ដើម្បីឲ្យការក្អក រលាក បាត់ទាំងស្រុង។

២-ខ្ទឹមសចំហុយជាមួយអំបិល ឬស្ករស
ប្រើខ្ទឹមស២-៣កំពិសសំរាប់ក្មេង,៧-៨ កំពិសសំរាប់មនុស្សចាស់។យកខ្ទឹមដំឲ្យបែកៗបន្ថែមអំបិលបន្តិច រួចលាយជាមួយទឹកបន្តិច ហើយដាក់ចំហុយប្រមាណ ១៥នាទី។ ផឹក១ថ្ងៃ ៣ដង ប្រសិនបើអាការក្អកធ្ងន់ធ្ងរ។


ថ្ងៃបន្ទាប់ធ្វើបែបនេះដដែល គ្រាន់តែបន្ថែមស្ករ១ស្លាបព្រាកាហ្វេ ទៅ ២ ស្លាបព្រាកាហ្វេ។
អ្នកអាចពុំចាំបាច់ចំហុយវាក៏បាន ដោយគ្រាន់តែរម្ងាស់វាប្រើភ្លើងតិចៗ ឲ្យល្បាយទឹកនេះនៅសល់២/៣ គឺប្រើបានហើយ។

អត្ថបទ៖ CEN

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here