ខ្ទឹមសខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ ជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន

3818

» ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ
ជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន

– ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យមាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។


– ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។


– យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។


– ការធ្វើបែបនេះ គឺជាវិធីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់មាន់អាចទប់ទល់ជាមួយ ប៉ារ៉ាស៊ីតមួយចំនួនកុំឲ្យយាយីមាន់ និងជួយឲ្យប្រព័ន្ធការពាររបស់មាន់ ខ្លាំងអាចទប់ទល់ជាមួយជំងឺនានាបាន។


– ក្នុងករណីដែលមានមាន់ណាបន្លឺសម្លេងនៅពេលយប់ មាន់នោះច្បាស់ជាមានជម្ងឺ ត្រូវតែយកចេញទៅដាក់ឲ្យឆ្ងាយពីហ្វូងមាន់ដែលកំពុងចិញ្ចឹម ព្រោះវាអាចបណ្ដាលឲ្យឆ្លងទៅមាន់ផ្សេងទៀតនៅក្នុងទ្រុង។


– ប្រើទឹកប្រទាលកន្ទុយក្រពើសុទ្ធចំនួនមួយស្លាបព្រាកាហ្វេ
បញ្ជ្រកឲ្យមាន់ឈឺនោះវានឹងបានប្រសើរឡើងវិញពីជម្ងឺ បើ7ថ្ងៃមិនប្រសើរឡើងវិញក្នុងរយៈពេល នេះទេត្រូវកំទេចមាន់នេះ រួចដុតចោល មិនគួរយកកប់ក្នុងដីទេ វាអាចធ្វើឲ្យជំងឺរាលដាលបាននៅពេលណាមួយ។

 

 

 

 

 

 

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here