ក្អក ឈឺ​ក រមាស់​ក ស្អក​ក​ ឱសថ​នេះ​អាច​ជួយ​បាន​ទាំងអស់!

1006

ខាងក្រោមនេះជាឱសថដ៏សក្តិសិទ្ធព្យាបាលជំងឺក្អក៖

១.ទឹកឃ្មុំ + សម្បកក្រូចឆ្មារ (ក្រូចឆ្មារលឿងក៏បាន បៃតងក៏បាន)

No photo description available.No photo description available.Image may contain: drink
វិធីធ្វើ និងប្រើប្រាស់៖
-ចិត​ ឈូស ឬកិនសម្បក​ក្រូច​ដាក់​ក្នុង​ចាន  បន្ទាប់មកចាក់ទឹកឃ្មុំចូល និងច្របល់ឱ្យជ្រាបសព្វចូលគ្នា

Image may contain: plant and foodImage may contain: food-ដាក់វាចំហុយ ឬដាក់ចូលក្នុងឆ្នាំងដុតកម្តៅរយៈពេលប្រហែល ១០-១៥នាទីរហូតដល់ទទួលបានស៊ីរ៉ូខាប់

Image may contain: drink-ទុកវាឱ្យត្រជាក់ ទទួលទានឱ្យបាន ២-៣ដងក្នុងមួយថ្ងៃ ញ៉ាំ១ម្តង ១-២ស្លាបព្រាបាយ

Image may contain: drinkNo photo description available.-ពេលញ៉ាំរួច អ្នកអាចដាក់អំបិលបន្តិចមួយមាត់ រង់ចាំ ៥វិនាទីសឹមលេបចូលសន្សឹមៗដើម្បីកាត់បន្ថយអាការៈឈឺបំពង់ក រមាស់ក ស្អកក ជាពិសេសអាការៈក្អក។

Image may contain: drink and food

២.ក្រូចឆ្មារ + ខ្ញី + ត្រួយអំពិល

វិធីធ្វើ និងប្រើប្រាស់៖
-យកត្រួយអំពិល មួយក្តាប់ដៃតូចលាយជាមួយខ្ញីមួយចំណិត រួចចាក់ទឹកចូល ២ពែង បន្ទាប់មកដាំវាឱ្យពុះ រំងាស់បន្តិច រហូតដល់ទឹកក្នុងឆ្នាំងសល់ប្រហែល ១ពែង
-បន្ថែមទឹកប្រហែលកន្លះពែងចូល ហើយបន្តរំងាស់រហូតដល់ទទួលបានល្បាយខាប់

Image may contain: 1 person, drink and foodImage may contain: food-ច្របាច់ក្រូចឆ្មារចូល រួចកូរឱ្យសព្វស្មើសាច់គ្នា
-មនុស្សជំទង់ទទួលទាន ៤ដងក្នុងមួយថ្ងៃ ម្តង១ស្លាបព្រាបាយ។ ក្មេងក៏ញ៉ាំ ៤ដងដែរក្នុងមួយថ្ងៃ តែទទួលទានម្តង ១ស្លាបព្រាកាហ្វេ។ ល្បាយនេះគួររក្សាទុកក្នុងទូរទឹកកក។

Image may contain: drink, indoor and food

Image may contain: drink

៣.ខ្ទឹមស

Image may contain: flowerImage may contain: food
វិធីធ្វើ និងប្រើប្រាស់៖

-ចិតសម្បកខ្ទឹមស ២-៣ក្លែបដាក់ចូលក្នុងកែវតូចមួយ ដាក់ស្ករចូល ១ស្លាបព្រាបាយ និងទឹកកន្លះពែង។ ដាំរយៈពេលប្រហែល ១៥នាទីរួចលើកចុះImage may contain: food

Image may contain: food

រង់ចាំឱ្យវាក្តៅអ៊ុនៗសឹមទទួលទាន

Image may contain: food-ពិសារ ២-៣ដងក្នុងមួយថ្ងៃ ក្រោយមួយសប្តាហ៍ ក្អកនឹងបាត់ទាំងស្រុង។ មនុស្សធំក៏អាចប្រើវិធីនេះបានដែរ តែត្រូវការខ្ទឹមសពី ៧-៨ក្លែប និងស្ករស ឬទឹកឃ្មុំ ២ស្លាបព្រាបាយ។

Image may contain: food
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here