ក្អកម្តងៗ គួរតែចៀសវាង អាហារទាំងនេះ បើចង់ឆាប់ជា!!

504

អ្នក​ក៏​ត្រូវ​ដឹង ​អំពី​អាហារ​ដែល​ អ្នក​គួរ​ចៀសវា​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន ​ដែល​វា​ត្រូវបាន​គេ​ចាត់ទុកថា ធ្វើឲ្យ​អា​ការៈក្អក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៖

-​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​៖​ភេសជ្ជៈ​ប្រភេទ​នេះ​មាន​ដូចជា តែ និង​កាហ្វេ ហើយ​វា​ច្រើន​តែ​ធ្វើឲ្យ​អា​ការៈក្អក​កាន់តែ​ធ្ងន់ធ្ងរ​។ ជាតិ​កាហ្វេ​អ៊ី​ន​អាច​ធ្វើឲ្យ​បំពង់​ក​ស្ងួត និង​បណ្តាល​ឲ្យ​ពិបា​កលេប​អាហារ​។

-អាហារ​ឆា​ឬ​ចៀន​៖​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ឆា ឬ​ចៀន​នៅពេល​មាន​ជំងឺ​។ អាហារ​ទាំងនេះ​មាន​ជាតិ​ប្រេង​ដែល ​អាច​ធ្វើឲ្យ​ក្អក​កាន់តែ​ខ្លាំង​បាន​។ អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​នឹង​ធ្វើឲ្យ​មាន​អាការៈ​អាឡែ​ហ្ស៊ី ក្អក និងរ​មាស់​បំពង់​ក​ទៀត​។

-អាហារ​ត្រជាក់ៗ​៖​ចូរ​ចៀសវាង​អាហារ​ត្រជាក់ៗ​ដូចជា ការ៉េម និង​ភេសជ្ជៈ​ត្រជាក់ៗ ព្រោះ​វា​អាច​ធ្វើឲ្យ​ផ្លូវដង្ហើម​ស្ងួត និង​ងាយ​រង​ការបង្ក​រោគ​ណាស់​។

-គ្រឿង​ស្រវឹង​៖​គ្រឿង​ស្រវឹង​អាច​ធ្វើឲ្យ​ ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែខ្លាំង​។ តាមពិតទៅ វា​អាច​ធ្វើឲ្យ​អាការៈ​ជំងឺ​អ្នកកាន់តែ​ធ្ងន់ ហើយ​ក៏​ប្រឈម​ខ្ពស់​នឹង ​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ដែរ​។

-ទឹកដោះគោ​៖​ដើម្បី​រំលាយ​ស្លេស្ត​ក្នុង​បំពង់ក ចូរ​ចៀសវាង​អាហារ​ ដែល​បង្កើត​ស្លេស្ត​ដូចជា ទឹកដោះគោ​ជាដើម​ ៕អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here