កំហុស៧យ៉ាងពេលផាត់មុខ ហ៊ានធ្វើ ដឹងតែមុខចាស់ជាងវ័យ!!

533

កំហុស៧យ៉ាងពេលផាត់មុខ ហ៊ានធ្វើ ដឹងតែមុខចាស់ជាងវ័យ
១-ការលាបក្រែមស្ងួត ហើយមានពណ៌ស្រអាប់៖ការប្រើប្រាស់ក្រែមលាបមាត់ស្ងួត ហើយមានពណ៌ស្រអាប់ វាធ្វើឲ្យបបូរមាត់របស់អ្នកស្ងួត ហើយជាលទ្ធផលគឺអ្នកនឹងមើលទៅចាស់ជាងវ័យ ដែលធ្វើឲ្យការតុបតែងមុខរបស់អ្នកមិនស្អាត។

២-លាប eye concealer ក្រាស់ពេក៖ត្បិតតែ concealer ត្រូវបានប្រើប្រាស់ដើម្បីបិទបាំងស្នាមខ្មៅក្រោមភ្នែកពិតមែន ប៉ុន្តែបើយើងលាបវាក្រាស់ពេក វានឹងធ្វើឲ្យសាច់របស់យើងទៅជាជ្រួញ ហើយមើលទៅឃើញមុខចាស់។

៣-ការប្រើ mascara មិនបានត្រឹមត្រូវ​៖ស្រីៗភាគច្រើន ចូលចិត្តលាប mascara ដើម្បីឲ្យរោមភ្នែកមើលទៅវែង ហើយក្រាស់ ប៉ុន្តែបើលាបមិនត្រឹមត្រូវ គឺមើលទៅអាក្រក់ជាងពេលអត់លាបទៅទៀត។ ការលាប mascara មួយចំនួន ក៏ធ្វើឲ្យមើលទៅឃើញមុខចាស់ជាងអាយុផងដែរ ដូចជាលាបអត់ស្មើ ឃើញរដិបរដុប អត់លាបពីគល់ដល់ចុងរោមភ្នែក ប្រើពណ៌ខ្មៅពេក ឬភ្លឺពេក និងការលាប mascaraថ្មីពីលើ mascara ចាស់ដោយមិនព្រមជូតអាចាស់ចេញសិន។

៤- ផាត់ម្សៅស្អិត និងម្សៅហុយៗក្រាស់ពេក៖ផាត់ម្សៅស្អិត ជាធម្មតានឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកមើលទៅថ្លាក្មេង ប៉ុន្តែបើដាក់ម្សៅស្អិត និងម្សៅហុយៗក្រាស់ពេក មុខរបស់អ្នកអាចមើលទៅចាស់ជាងវ័យ ១០ឆ្នាំឯណោះ។

៥- លាបត្របកភ្នែកក្រាស់៖ការប្រើប្រាស់កូល័រលាបភ្នែក គឺដើម្បីធ្វើឲ្យភ្នែករបស់អ្នក មើលទៅធំ ឬតូចស្អាតតាមបែបធម្មជាតិ ប៉ុន្តែបើដាក់ក្រាស់ជ្រុល វាមិនត្រឹមតែមិនស្អាតទេ ប៉ុន្តែអាចធ្វើឲ្យអ្នកមើលទៅចាស់ជាងម្តាយរបស់អ្នកទៀត។

៦-ប្រើខ្មៅដៃគូសបបូរមាត់ជ្រុលពេក៖ការប្រើខ្មៅដៃគូសបបូរមាត់ អាចជួយឱ្យលេចចេញទម្រង់បបូរមាត់ស្អាត ប៉ុន្តែបើអ្នកគូសញឹកញាប់ ហើយក្រាស់ពេក វាមិនល្អសម្រាប់រង្វង់បបូរមាត់របស់អ្នកនោះទេ។

៧-ខ្វះការថែទាំស្បែកមុខប្រចាំថ្ងៃ៖ជាពិសេសគឺមិនលុបគ្រឿងសម្អាងចេញ មុនពេលគេង ប្រការនេះ វានឹងធ្វើឲ្យស្បែកមុខរបស់អ្នកឆាប់ចាស់ មិនត្រឹមប៉ុណ្ណឹងគឺធ្វើឱ្យស្បែកឡើងខូចដល់ថ្នាក់ពិបាកនឹងស្រោចស្រង់ផងក៏ថាបាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here